រូបរាង iPhone 7 ដូចទៅនឹង iPhone 6S គ្រាន់តែគ្មានឆ្នូតខាងក្រោយប៉ុណ្ណោះ

ចិន៖ មុននេះ បានបែកធ្លាយរូបភាព iPhone 7 នៅលើបណ្ដាញអ៊ីនធើណែត​ ប៉ុន្តែនៅថ្ងៃនេះ គឺបែកធ្លាយ​វីដេអូរបស់ iPhone 7 ពិតៗតែម្ដង។ វីដេអូថ្មី និងដំបូងគេនេះ ត្រូវបានចេញរំលែកនៅលើបណ្ដាញសង្គមយក្សរបស់ចិន Weibo ដោយក្នុងនោះ មានការធ្វើអត្ថាធិប្បាយទាក់ទងនឹងការរចនារូបរាងក្រៅរបស់ iPhone 7។ តាមរយៈវីដេអូបានបង្ហាញឲ្យដឹងថា…

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិក ត្រូវបានគេតម្រូវឲ្យប្រើទូរស័ព្ទដៃ BlackBerry?

អាមេរិក៖ បញ្ហាសុវត្ថិភាពគឺជារឿងសំខាន់បំផុតសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនោះសូម្បីតែប្រព័ន្ធសុវត្ថិភាពតាមរយៈអនឡាញក៏ត្រូវបានភ្នាក់ងារសន្ដិសុខរបស់អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពិសេសគឺការប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់ប្រធានាធិបតីគ្រប់រូប។ ពាក់ព័ន្ធនឹងចំណុចនេះ មានសំណួរជាច្រើនបានចោទសួរថា តើហេតុអ្វីបានជាប្រធានាធិបតីសហរដ្ឋអាមរិក ប្រើប្រាស់ទូរស័ព្ទ BlackBerry ដែលជាក្រុមហ៊ុនកាណាដាវិញម្ដេចមិនប្រើរបស់អាមេរិកដូចជា iPhone ជាដើម? សំណួរនេះ ត្បិតតែគ្មានចម្លើយមែន ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍មួយរបស់ប្រធានាធិបតីសហរដ្ឋអាមរិក លោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងថា រូបលោកក្នុងនាមជាប្រធានាធិបតីផ្ទាល់ក៏មិនដឹងច្បាស់ពីបញ្ហានេះដែរ…

សាមសុង ជាប់ចំណាត់ថ្នាក់ស្លាកយីហោល្អបំផុត ប្រចាំអាស៊ី រយៈពេល៥ឆ្នាំជាប់គ្នា

ភ្នំពេញៈ យោងតាមលទ្ធផលនៃការស្រង់មតិអនទ្បាញប្រចាំឆ្នាំរបស់ស្លាកយីហោទាំង១០០០ដ៏កំពូលប្រចាំតំបន់អាស៊ី ដែលបានរៀបចំទ្បើងដោយការធ្វើយុទ្ធនាការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បានបញ្ជាក់ថា ក្រុមហ៊ុនសាមសុង ជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អបំផុត ប្រចាំអាស៊ី ក្នុងឆ្នាំ២០១៦ សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នានេះ។ ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង១៤ប្រភេទ រួមមានដូចជា គ្រឿងយន្ត ការលក់រាយសម្ភារៈផ្ទះបាយ ចំណីអាហារ និងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេទ្បិកត្រូនិកជាដើម…

តុលាការអាមេរិក នឹងបញ្ចប់ជម្លោះប៉ាតង់ Samsung និង Apple នៅខែតុលាខាងមុខ

អាមេរិក៖ តុលាការជាន់ខ្ពស់អាមេរិក បានប្រកាសនឹងបើកសវនាការសំនុំរឿង​ជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និង Samsung នៅថ្ងៃទី១១ ខែតុលាខាងមុខ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយពេលអស់​ជាច្រើនឆ្នាំនេះ។ តុលាការជាន់ទាបអាមេរិក បានកាត់ក្ដីឲ្យ Samsung ចាញ់ Apple កាលពីចុងឆ្នាំ២០១៥ ដោយឲ្យផ្ដល់សំណង ៥៤៨លានដុល្លារអាមេរិកដល់ Apple ប៉ុន្តែក្រុមហ៊ុន Samsung…

ដំណឹងល្អសម្រាប់អ្នកធុំក្លិនក្លៀក!កង្ហារបក់ក្លៀកមានលក់នៅលើទីផ្សារហើយ

ជប៉ុនៈ បុរសស្ត្រីដែលឧស្សាហ៍បែកញើសបង្ករឲ្យធុំក្លិនក្លៀក ពេលនេះលែងមានបង្ហាចោទទៀតហើយ ព្រោះក្រុមហ៊ុនជប៉ុនមួយបានផលិតកង្ហារបកក្លៀកធ្វើឲ្យក្លៀកស្ងួតនិងគ្មានក្លិន។ លោក Thanko អ្នកបង្កើតសម្ភារៈកំប៉ិចកំប៉ុកជប៉ុនបាននិយាយថា Wakino Shita Kura (ជប៉ុនផលិតឧបករណ៍ធ្វើឲ្យត្រជាក់ដាក់ក្រោមក្លៀក) គឺជាកង្ហារតូចមួយសម្រាប់ដាក់នៅនឹងដៃអាវដើម្បីធ្វើឲ្យក្លៀកត្រជាក់។ ល្បឿនកង្ហារមានបីលេខហើយអាចបញ្ចូលភ្លើងជាមួយនឹងកុំព្យូទ័រប្រសិនបើអ្នកចង់ប្រើក្នុងរយៈពេលយូរ។ សូមជម្រាបថា កង្ហារនេះមានទំហំ (៦០x៦៥x១៥mm) មានតម្លៃ២៤ដុល្លារ ដូច្នេះដើម្បីធ្វើឲ្យត្រជាក់ក្លៀកទាំងសងខាង អ្នកត្រូវចំណាយ ៤៨ដុល្លារ៕

Apple បរិច្ចាគ ១លានដុល្លារដល់ចិន ដើម្បីជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ចិន៖ ក្រុមហ៊ុន Apple បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក ដល់ប្រទេសចិន នៅក្នុងកិច្ចខិតខំ​ប្រឹង​មួយ បន្ទាប់ពីប្រទេសចិន បានជួបប្រទះនូវគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀង ចាប់តាំងពីខែ​មិថុនា។ មូលនិធិចិនសម្រាប់កាត់បន្ថយភាពក្រីក្រ (CFPA) បានប្រកាសឲ្យដឹងថា អង្គការរបស់ខ្លួន ទទួលបានលុយ​ ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន Apple ដែលជាប្រាក់បរិច្ចាគមួយដ៏ធំជាង…

iPhone 7 ទំនងមានថ្ម 1960 mAh ធំជាង iPhone 6S រហូតដល់ ១៤ភាគរយ

អាមេរិក៖ ប៉ុន្មានថ្ងៃនេះ មានព័ត៌មានលេចឮទាក់ទងនឹងរូបរាង ក៏ដូចជាលក្ខណៈពិសេសមួយចំនួនរបស់ iPhone 7 ប៉ុន្តែនៅ​ថ្ងៃនេះ​វិញ ជាដំណឹងថ្មី​ ដែលពុំធ្លាប់ទទួលបានពីមុនឡើយ ជាពិសេសគឺ​ជាដំណឹងដ៏​ល្អ​សម្រាប់អ្នកគាំទ្រ iPhone។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែកក្កដានេះ បានឲ្យដឹងថា iPhone មានថ្មរហូតដល់ 1960…

ទិញទូរទស្សន៍សាមសុង K Series ឆ្នាំ២០១៦ ទទួលបានរង្វាន់ដ៏អស្ចារ្យជាច្រើនពេញមួយខែ

ភ្នំពេញៈ ក្រុមហ៊ុនសាមសុង អេឡិកត្រូនិក បានបង្កើតកម្មវិធីផ្តល់ជូនរង្វាន់ពិសេសៗសម្រាប់គ្រប់អតិថិជនដែលជាវទូរទស្សន៍សាមសុង K Series 2016 គ្រប់ម៉ូឌែល ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ អតិថិជននឹងទទួលបាននូវ Home Theatre, Giga Sound, និង Sound Bar…

Telegram ជាកម្មវិធីដែលពេញនិយមបំផុតសម្រាប់ក្រុម ISIS ក្នុងការទាក់ទងគ្នា

រុស្ស៊ី៖ បើទោះបីជាមួយរយៈនេះ អំពើភេរវកម្មធំៗ ដែលបង្កឡើងដោយក្រុមឧទ្ទាម ISIS បានស្ងប់ស្ងាត់បន្តិច​ក្ដី ប៉ុន្តែ​យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួនមួយនេះ កំពុងអន្ទង​​​​ហៅ ​អ្នក​កាន់សាសនាឥស្លាមនៅតាមបណ្ដាលប្រទេសផ្សេងៗឲ្យចូលរួមជាសកម្មប្រយុទ្ធរបស់ខ្លួន។ តើ​ក្រុម ISIS ប្រើប្រាស់វិធីសាស្ត្រអ្វីដើម្បីអន្ទងហៅ​អ្នកកាន់សាសនាឥស្លាម​នៅតាម​​ប្រទេសផ្សេងៗឲ្យ​ចូល​រួម ​នៅក្នុងក្រុមខ្លួន? នៅក្នុងរបាយការណ៍សម្ងាត់របស់​អាមេរិក និងរុស្ស៊ី បានលាតត្រដាងឲ្យឃើញថា ក្រុម ISIS…

Apple រងពាក្យបណ្ដឹងថ្មីមួយទៀត ទាក់ទិនការរំលោភប៉ាតង់បច្ចេកវិទ្យា

អាមេរិក៖ ក្រុមហ៊ុនដែលមានឈ្មោះថា Somaltus LLC បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុនយក្ស​អាមេរិក Apple ដោយ​បាន​ចោទថា ក្រុមហ៊ុន Apple បានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ខ្លួន «Fast- charge» ទៅ​លើ iPhone 6S និង​ម៉ូដែលមួយ​ចំនួនទៀត។ ក្រុមហ៊ុន Somaltus បានអះអាងថា ក្រុមហ៊ុន…