ហ៊ីយ៉ាន់ដាយ និងសាំយ៉ុង ថើបគូថគ្នា របួសធ្ងន់ស្រាលពីរនាក់

ពោធិ៍សាត់ៈ មនុស្សពីរនាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ និងម៉ាក សាំយ៉ុង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។…

First News ៖ រថយន្តក្រុងដឹកអ្នកដំណើរ ក្រឡាប់បណ្តាលឲ្យមនុស្សជាច្រើននាក់ របួសធ្ងន់និងស្រាល ស្រុកមោងឬស្សី ខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានប៉ះគ្នារហូតដល់ក្រឡាប់រថយន្ត បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់និងស្រាល នៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

នាយចឺម សើចរឿង គេផ្អើលក្រឡាប់ឡានស្លាប់

កាលពីយប់ថ្ងៃទី៨ មករា យប់មិញ នៅលើបណ្ដាញហ្វេសប៑ុក មានការបង្ហោះនាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញព័ត៍មានថានាយចឺមក្រឡាប់ឡានស្លាប់នៅព្រៃវែង។ ក្រុមអ្នកលេងហ្វេសប៑ុក មិនថាតារា និងមិនមែនតារា សុទ្ធតែបានចែកចាយនូវការបង្ហោះនោះ ខណៈដែលព័ត៍មានឆោឡោ ក៍លេចចំពេល នាយចឺម កំប្លែងចប់នៅកោះពេជ្រ និងខលទូរស័ព្ទមិនចូល។ ព័ត៍មានគ្មានការពិតនោះ បានសរសេរបង្ហោះថា នាយចឺមត្រូវស្លាប់ភ្លាមៗ បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តក្នុងពេលធ្វើដំណើរទាំងយប់ទៅស្រុកកំចាយមារ ក្នុងខេត្តព្រៃវែង។…

ក្រឡាប់រថយន្តកែច្នៃដឹកពោត បណ្តាលឲ្យបុរសម្នាក់ស្លាប់

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បន្ទាប់ពីរថយន្តកែច្នៃដឹកពោត មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចជើងភ្នំក្រឡឹង ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ឈ្មោះ ណារី ចន្ថា…

រាជ បូរី រកបានអ្នកជំនួស

ខណៈដែលមានការលើកឡើងជាច្រើនថា ខ្សែរឿងស្ដីពីជីវិតពិតរបស់លោករាជ បូរី នឹងពិបាកស្វែងរកតួអង្គមកសម្ដែងឲ្យត្រូវនោះ ពេលនេះមានការបង្ហើបថា តួសម្ដែងដែលអាចតំណាងឲ្យអតីតតារាចម្រៀង ដែលបានចែកឋានរូបនេះ គឺរកបានហើយ។ ផលិតករបានចាត់ទុកថាតារាថ្មី ដែលត្រូវជម្រើសយកនោះ នឹងជំនួសលោករាជ បូរី បានទាំងអត្តចរិត និងឫកពារ ដោយក្រោយការសម្ដែងក៏នឹង ជួយឲ្យតារាម្នាក់នោះ មានឈ្មោះបោះសំឡេងខ្លាំងនោះផង។ លោក ហួរ សុផល…

កម្មករ៤៥នាក់ និងស្រ្តីមានផ្ទៃពោះម្នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត

ស្វាយរៀងៈ យ៉ាងហោចណាស់មានកម្មករ កម្មការនីជាង៤៥នាក់រងរបួសធ្ងន់ស្រាល បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែរថយន្តបើកវ៉ាជែងគ្នា បណ្តាលឲ្យជ្រុលចង្កូតក្រឡាប់ផ្ងារជើងឡើងលើចាក់កម្មករកម្មការនីចោលលើចិញ្ចើមថ្នល់រងរបួសធ្ងន់១៥នាក់ក្នុងនោះមានស្រ្តីមានផ្ទៃពោះម្នាក់ និងស្រាល៣០នាក់។ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកអ្នករបួសធ្ងន់ទៅមន្ទីរខេត្តស្វាយរៀង និង៣០នាក់ដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ៕

ស្លាប់ម្នាក់ របួស៣ ដោយសារក្រឡាប់រថយន្តធ្លាក់ចូលអូរ

ស្ទឹងត្រែងៈ រថយន្តកូរ៉េ១គ្រឿងជិះគ្នា៤នាក់ ដែលបើកបរក្នុងស្ថានភាពងងុយដេកក៏ជ្រុលចង្កូតធ្លាក់ចូលអូរ បណ្តាលឲ្យរងបួស៣នាក់ និងស្លាប់ម្នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៧៨ ចំណុចទល់មុខប៉ុស្តិ៍មណ្ឌលសុខភាពច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុខពេកកើតហេតុ គេឃើញរថយន្តកូរ៉េដឹកមាន់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៣A-៤៧០០ បើកបរក្នុងទិសដៅពីលិចទៅកើត តែលុះមកដល់ចំណុចខាងលើ…

នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្តកំពត ក្រឡាប់រថយន្តស្លាប់​

កំពត: លោកនាក់ សារ៉ន នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្តកំពត បានជួប គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ដែលអ្នកបើករថយន្ត ជាមន្រ្តីនៅសាលាខេត្តបានរងរបួស។ ហេតុការណ៍ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដោយករណីនេះ បានកើតឡើង​នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពត…

ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករបងក្រឡាប់រថយន្ត របួស៤នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តធុនធំ១គ្រឿងបានបើកបុករបងក្រឡាប់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈាន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣២និង៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 3D-1208 ពណ៌ក្រហម…

បើករថយន្តបិទភ្នែកមួយភាំង បើកភ្នែក​វិញធ្លាក់ផ្លូវ រងរបួសស្រាល​២នាក់

ពោធិ៍សាត់ៈ មនុស្ស២នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់។ ប្រភពពីអ្នកបើកបររថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0372 បើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើ គាត់ងោកមួយភាំង រេចង្កូតរយន្តក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ…