សមត្ថកិច្ច បង្ក្រាបរថយន្តតាកូម៉ា១គ្រឿងដឹកឈើល្មើសច្បាប់

ស្ទឹងត្រែងៈ អាវុធហត្ថក្រុងស្ទឹងត្រែងបានធ្វើការបង្ក្រាប និងឃាត់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់១គ្រឿង កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់រថយន្តខាងលើ អាវុធហត្ថបានរកឃើញព្រមទាំងចាប់យកវត្ថុតាងមួយចំនួនរួមមាន ទី១. ឈើច្នៃមិនទាន់រួច ថូផ្កាទំហំ៤៥x៤៥ ប្រវែង១៨០សង់ទីម៉ែត្រ ចំនួន៣ដើម។ ទី២.…

ហួសចិត្ត! យកកូនស្រីទៅផ្ញើ ដូចយកកូនទៅឲ្យរំលោភ

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់បុរសម្នាក់ ថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពបានចាប់រំលោភកូនស្រីខ្លួនបានសម្រេច កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីៗនេះ។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ព.ម.ល អាយុ១៤ឆ្នាំ រស់នៅភូមិកញ្ចាញទឹក…

កូនស្រីត្រូវគេរំលោភ ឪពុកប្តឹងសមត្ថកិច្ចចាប់ជនសង្ស័យ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បុរសវ័យចំណាស់ម្នាក់បាននាំកូនស្រីសំណព្វចិត្តរបស់គាត់មកដាក់ពាក្យប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តថា មានបុរសម្នាក់បានចាប់រំលោភកូនស្រីខ្លួនបានសម្រេច។ តាមសម្តីឪពុកនារីរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យរំលោភបានសម្រេចម្តងកាលថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីៗនេះ។ គាត់បន្តថា កូនស្រីរបស់គាត់ឈ្មោះ ម ល អាយុ១៤ឆ្នាំ រស់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកឯជនសង្ស័យត្រូវបានគាត់ស្គាល់ឈ្មោះហៅក្រៅថា…

បង្ហាញមុខជនសង្ស័យបីនាក់រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីជួញដូរ គ្រឿងញៀន ក្រោយអាវុធហត្ថខេត្តចុះបង្ក្រាបរយៈពេល២ថ្ងៃ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ម្សិលម៉ិញនេះ អាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបង្ហាញមុខជនសង្ស័យ ពីរនាក់ដែលឃាត់ខ្លួន បានកាលពីថ្ងៃទី២៣ ខែ ឆ្នាំ ដរដែល ព្រមទាំងម្នាក់ទៀត ដែលឃាត់បាននៅថ្ងៃទី២៤ ម្សិលមិញពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងថ្នាំញៀន៦កញ្ចប់តូច និង៤កញ្ចប់ធំ។ ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សក្នុងករណីខាងលើនេះ បានធ្វើឡើង…

ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកឈើគ្រឿងផ្ទះគ្មានការអនុញ្ញាត

ស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថស្រុកសៀមបូក បានឃាត់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះដែលគ្មានការអនុញ្ញាតចំនួន២គ្រឿងប្រគល់ឲ្យមេព្រៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខស្នាក់ការ៧២២ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានអាវុធហត្ថចាប់នោះ ម៉ាកសាំយ៉ុងមានចំនួន២គ្រឿង រថយន្តទី១ ពណ៌ស គ្មានស្លាកលេខ និងរថយន្តទី២ ពណ៌លឿង ពាក់ស្លាកលេខ…

ថ្ងៃមុនបុកឆាកតន្ត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃនេះទុក្ខធ្ងន់ បុកគោយន្ត របួសធ្ងន់ម្នាក់សង្ស័យមិនរស់ផង

ស្ទឹងត្រែងៈ រថយន្តរបស់លោក ខេង សាមឿន ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបើកបុកគោយន្តកន្ត្រៃដឹកឈើក្រហម បណ្តាលឲ្យរបួសធ្ងន់អ្នករួមដំណើរម្នាក់សង្ស័យមិនរស់ផង។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ក បើកយ៉ាងលឿនក្នុងទិសដៅចេញពីទីរួមខេត្តស្ទឹងត្រែងទៅភ្នំពេញ ខណៈពេលមកដល់ចំណុច…

ស្លាប់ម្នាក់ របួស៣ ដោយសារក្រឡាប់រថយន្តធ្លាក់ចូលអូរ

ស្ទឹងត្រែងៈ រថយន្តកូរ៉េ១គ្រឿងជិះគ្នា៤នាក់ ដែលបើកបរក្នុងស្ថានភាពងងុយដេកក៏ជ្រុលចង្កូតធ្លាក់ចូលអូរ បណ្តាលឲ្យរងបួស៣នាក់ និងស្លាប់ម្នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៧៨ ចំណុចទល់មុខប៉ុស្តិ៍មណ្ឌលសុខភាពច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុខពេកកើតហេតុ គេឃើញរថយន្តកូរ៉េដឹកមាន់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៣A-៤៧០០ បើកបរក្នុងទិសដៅពីលិចទៅកើត តែលុះមកដល់ចំណុចខាងលើ…

ឪពុកល្មោភកាម ចាប់រំលោភកូនស្រីបានសម្រេច១០ដង ទើបបែកការ

ស្ទឹងត្រែងៈ កុមារីរងគ្រោះម្នាក់ ត្រូវឪពុកចុងរបស់ខ្លួនគំរាមចាប់រំលោភបានសម្រេចរហូត១០ដង ទើបដឹងដល់ម្តាយបង្កើត ទៅដាក់ពាក្យបណ្តឹងនៅនគរបាលកណ្តាលព្រហ្មទណ្ឌខេត្ត និងឈានដល់ការឃាត់ខ្លួនបញ្ជូនទៅកាន់តុលា កាលពីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ឃាត់ជនល្មោភកាមជាឪពុកចុងនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះឈ្មោះ…

នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ស្រវឹងបើកបុកឆាកតន្ត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្ម ផ្អើលទាំងយប់

ស្ទឹងត្រែងៈ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ស្រវឹងជោគជាំ បើក រថយន្តយ៉ាងលឿន ខណៈពេលដែលមកដល់ចំណុចរង្វង់មូលកងចក្រ ក៏បុកម៉ូតូមួយគ្រឿង រួចជ្រុលទៅបុកឆាកតន្ត្រី ដែលគេលេងក្នុងពិធីបុណ្យចម្រើនព្រះជន្មមួយដែលកំពុងប្រារព្ធធ្វើនៅលើផ្លូវ ផ្អើលអស់អ្នករាំ និងអ្នកចូលរួមបុណ្យ សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតរង្វង់មូលកងចក្រ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងតែ្រង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។…

ថ្នាំញៀនជាង១០០០គ្រាប់ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបបាន​ពីជនជាតិឡាវម្នាក់

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀនខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនប្រមាណជាជាង១០០០គ្រាប់ ដែលកម្លាំងធ្វើការបង្ក្រាបកាលពីវេលាម៉ោង៦យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចដុងក្រឡរចាស់ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទគ្រាប់ មានចំនួន៥កញ្ចប់ស្មើនឹង១០២០គ្រាប់។ ជនសង្ស័យឈ្មោះ វណ្ណា…