ចាប់បានតែឈើ និងរថយន្ត តែម្ចាស់រត់បាត់ស្រមោល
ស្ទឹងត្រែងៈ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានធ្វើការដេញប្រមាញ់ ចាប់ស្ទាក់រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿងយ៉ាងប្រផាប់ប្រភីងទាំងព្រលឹម ធ្វើឲ្យតៃកុង និងព្រូ ភ័យរត់ចោលរថយន្ត ដោយគ្មានងាកក្រោយបន្តិចសោះ។ ករណីចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញគីឡូ១២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រថយន្តដែលសមត្ថកិច្ចឃាត់បាន គឺជារថយន្តម៉ាកសាំយ៉ុង ពណ៌ស…