ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើល ធ្លាប់ប៉ះគ្នា៥លើកក្នុងលីគ ឈ្នះចាញ់គ្នា២លើក និងស្មើ១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ សប្តាហ៍ទី១០ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះជាមួយ ណាហ្គាវើល នៅថ្ងៃ សៅរ៍ ទី៦នេះ នាវេលាម៉ោង ៦ល្ងាច លើវាលស្មៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈដែល ៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២នៅក្នុងលីគ ឈ្នះចាញ់គ្នា២លើក និងស្មើគ្នា១លើក ។ ស្ថិតិប្រវត្តិជួបគ្នា…

បុគ្គលិកណាហ្គាវើលដ៍ម្នាក់ចេញពីធ្វើការជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តដឹកទំនិញបើកវ៉ារថយន្តផ្សេងទៀតមកបុកស្លាប់មុខផ្សារគគីរ

កណ្តាលៈ យ៉ាងហោចណាស់ មានបុគ្គលិកណាហ្គាវើលដ៍ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង ដែលបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ជ្រុកមកបុកស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ១៩/២០ មុខផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះឈ្មោះ…

ស្គាល់មុខតែមិនស្គាល់ចិត្ត នៅផ្ទះជួលរកស៊ីជាមួយគា្នបោកយកលុយជាង៥,០០០ដុល្លារ

ភ្នំពេញ: ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលឆបោកយកលុយជាង៥ពាន់ដុល្លារកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ…

បុគ្គលិកណាហ្គាវើលដ៍ ត្រូវមុខសញ្ញាទើបចេញពីគុកឆក់កាបូបស្ពាយយកលុយជាង៥០០ដុល្លារ និងIPhone6 ២គ្រឿងទៅបាត់!

ភ្នំពេញៈ ជនជាតិអូស្ត្រាលី២នាក់ ដែលជាបុគ្គលិកនៅណាហ្គាវើលដ៍ ជិះម៉ូតូឌុប ត្រូវមុខសញ្ញាចាស់ទើបចេញពីគុក ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទាំង២នាក់ដែលជាជនរងគ្រោះខាងលើ…

គ្រូណាហ្គា ចង់អោយកូនក្រុមចាប់ផ្តើមលេងដោយចាញ់ដៃគូមួយគ្រាប់មុនជានិច្ច

លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវ៉ើល ប៉ងអោយកូនក្រុមខ្លួនគិតថាចាញ់ដៃគូមួយគ្រាប់មុនជាស្រេច នៅពេលចាប់ផ្តើមការប្រកួតនីមួយៗ។ ការលើកឡើងនេះ ក្រោយពេលណាហ្គាវាយបកតាមស្មើក្រសួងការពារជាតិ ១-១ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ គ្រូកម្រិត A License រូបនេះបាននិយាយថា ស្ថានភាពពេលដែលដៃគូនាំមុខមុនធ្វើអោយពួកគេប្រមូលអារម្មណ៍បានល្អ និងបង្កើនឆន្ទៈប្រយុទ្ធចង់ឈ្នះកាន់តែខ្លាំង។ « ការប្រកួតខ្ញុំចង់អោយកូនក្រុមខ្ញុំគិតថាដូចចាញ់គេមួយគ្រាប់ជានិច្ច។ ដូចថ្ងៃនេះអញ្ចឹងពួកយើងបាត់បង់ការប្រឹងប្រែងនៅវគ្គទី២បន្តិច ធ្វើអោយគេទាត់ចូល…

គ្រូជម្រើសជាតិ កោះហៅកីឡាករថ្មី៤នាក់ រួមទាំងវឌ្ឍនាកា និង ធារី មកវិញ

លោក Leonardo បានកោះហៅកីឡាករ៤នាក់ចូលជម្រើសជាតិលើកដំបូង និងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រួមទាំង ធារី ចន្ថាប៊ីន មកជួយជម្រើសជាតិ ត្រៀមជំនួបមិត្តភាពជាមួយឥណ្ឌា និងយុទ្ធនាការពានរង្វាន់ AFC Asian Cup ។ គ្រូសញ្ជាតិប្រេហ្ស៊ីល បានផ្តល់ឱកាសលើកដំបូងដល់អ្នកចាំទីអោម ឧត្តម របស់ស្វាយរៀង…

យុវជន ០២នាក់ ត្រូវក្រុមចោរ ស្ទាក់វាយប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង ២និង២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈនេះ យុវជនពីរនាក់ ត្រូវក្រុមចោរ៥នាក់ ស្ទាក់វាយប្លន់យកម៉ូតូឡែតមួយគ្រឿង ជិះគេចខ្លួនបាត់ដោយសុវត្ថភាព ខណៈជនរងគ្រោះឈប់ម៉ូតូចាំមិត្តភ័ក្រ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ជនរងគ្រោះឈ្មោះ សិនសុភ័ត្រា អាយុ ២៤ ឆ្នាំ មុខរបរធ្វើការរោងចក្រ…

បុរសវិកលចរឹតម្នាក់ ត្រូវមនុស្សមួយក្រុមដេញវាយរបួសធ្ងន់ ដោយអះអាងថាបុរសនេះជាចោរ

ភ្នំពេញៈ បុរសម្នាក់ ដែលប្រជាពលរដ្ឋជាច្រើនបានអះអាងថា ជាមនុស្សវិកលចរឹត ត្រូវបានមនុស្សមួយដេញព្រួតវាយ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ដោយគេចោទបុរសនេះថាជាចោរលួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទី យប់ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្រោយណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ និងបងប្រុស២នាក់ ដែលនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលកើតហេតុ…

តំណាងអយ្យការបញ្ជូនស្ត្រីចិនម្នាក់ ទៅមណ្ឌលបន្សាបគ្រឿងញៀន ពាក់ព័ន្ធករណីយកគ្រឿងចូល កាស៊ីណូណាហ្គា

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងបានឱ្យដឹងថា លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ បានសម្រេចបញ្ជូនស្ត្រីជនជាតិចិនម្នាក់ឈ្មោះ ZHANG XUE QIN អាយុ៣៥ឆ្នាំ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រី​សង្ស័យត្រូវបានលោក សៀង សុខ ចោទប្រកាន់ ពីបទ​រក្សាទុក…

ប្តីប្រពន្ធ លួចលុយក្រុមហ៊ុនជិត៤០ម៉ឺនដុល្លារទៅលេងល្បែងនៅណាហ្គា ជាប់គុក២ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ជនជាប់ចោទ២នាក់ប្តីប្រពន្ធ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលម្នាក់២ឆ្នាំ ដោយអនុវត្តទោសត្រឹមតែម្នាក់១ឆ្នាំតែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលថវិការដ្ឋ។ នៅក្នុងសាលាក្រមដដែលនេះ លោក រស់ ពិសិដ្ឋ បានតម្រូវឲ្យជនជាប់ចោទទី១. ឈ្មោះ ហ៊ កុសល…