មើលឲ្យស្រួលបួល ប្រយ័ត្នច្រលំគ្នា ក្មេងស្រីម្នាក់នេះ មុខដូចល្អហួសខ្លាំង(មានវីដេអូ)

(ភ្នំពេញ)៖ ដូចដែរដឹងស្រាប់ហើយថា កុមារី ល្អហួស ត្រូវបានមហាជនស្ទើរទូទាំងប្រទេស ទទួលស្គាល់នូវសម្ថភាពដ៏សម្បូរបែប គ្រប់ទម្រង់ ទាំងរាំ ច្រៀង សម្ដែង ថែមទាំងដើរម៉ូដ បានយ៉ាងល្អទៀតផង ដែលកន្លងមក មហាជនខ្មែរតែងដាក់រហ័ស្សនាមឲ្យក្មេងស្រីរូបនេះ ជាតារាសម្តែងថៃ Yayaទី២ ដោយសារតែទម្រង់មុខមាត់ដូចគ្នា។ ទន្ទឹមនឹងនេះ មហាជនកាន់តែផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពី…

រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២​ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យមនុស្ស០១នាក់រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥…

សូមប្រុងប្រយ័ត្ន ! ជាមួយនឹងអុីមែលក្លែងក្លាយទាក់ទងទៅនឹងការបំពានរក្សាសិទ្ធិ (Copyright)

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញថា ក្រុមជនខិលខូចកំពុងតែព្យាយាមដំឡើងកម្មវិធីជំរិតទារប្រាក់ LockBit តាមរយៈអុីមែលដោយធ្វើការចោទប្រកាន់អ្នកប្រើប្រាស់ទាក់ទងទៅនឹងការបំពានរក្សាសិទ្ធិ។ អ្នកប្រើប្រាស់ដែលទទួលបានអុីមែលទាំងនេះត្រូវបានព្រមានអំពី ការបំពានច្បាប់រក្សាសិទ្ធិ ដោយចោទប្រកាន់ថា បានប្រើឯកសារដោយគ្មានអាជ្ញាប័ណ្ណពីអ្នកបង្កើត។ អុីមែលទាំងនេះទាមទារឱ្យអ្នកទទួលលុបខ្លឹមសាររំលោភបំពានចេញពីកុំព្យូទ័រ ឬគេហទំព័ររបស់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់។ នៅក្នុងខ្លឹមសាររបស់អុីមែលជនខិលខូចមិនបានកំណត់ថា ឯកសារណាត្រូវបានប្រើប្រាស់ដោយខុសច្បាប់នោះទេ ហើយទាមទារឱ្យអ្នកទទួល ទាញយកនិងបើកឯកសារដែលបានភ្ជាប់ដើម្បីមើលខ្លឹមសារនៃការរំលោភបំពាន។ ឯកសារភ្ជាប់គឺជា ឯកសារហ្ស៊ីបដែលការពារដោយពាក្យសម្ងាត់ ហើយក្នុងនោះក៏មានឯកសារ PDF…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី០១នាក់ស្លាប់ និងបុរស០១នាក់ទៀត រងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូបើកបរស្របទិសគ្នា បត់ឆ្វេងមិនប្រយ័ត្ន ករណីនេះកើតឡើង នៅចំណុចផ្លូវបំបែកចូលកោះ ថាស នៅលើកំណាត់ផ្លូវលេខជាតិ៥៥ ស្ថិតក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៥និង៤៧នាទីរសៀល ថ្ងៃទី២៦…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមានអ្នករងរបួស

ប៉ៃលិនៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី រវាងរថយន្តនិងម៉ូតូ (បើកបរស្របទិសគ្នាពីជើងទៅត្បូង) នៅចំណុចមុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិវាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ…

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​ដឹក​កម្មករ ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល២៧​នាក់

​កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​សៅរ៍​ ១១​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វា​ស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ច្រក​ពពូល​ ឃុំ​ជំពូព្រឹក្ស​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​កម្មករ​បើកបរ…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ៣គ្រឿង បើកច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្ស ៣នាក់ នៅស្រុកប្រាសាទបាគង

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣និង២០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត០៣គ្រឿងច្រាសទិសគ្នា នៅចំណុចមុខផ្លូវចូលស្តាតថ្មីស្តិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ។ យោងតាមរបាយការណ៍របស់ នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ស្លាកលេខ…

រថយន្តដឹកទំនិញបើកលឿនព្យាយាមវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaCX-5 បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿង បើកលឿនព្យាយាមវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaCX-5 មួយគ្រឿង ដែលបញ្រ្ចាសទិសគ្នា ហើយបន្ថែមល្បឿនបើករត់តែរត់មិនរួច ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក…

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សរបួសច្រើននាក់នៅក្រុងប៉ៃលិន

ប៉ៃលិនៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃពុធ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ០១ករណី បានកើតឡើងនៅលើផ្លូវជាតិលេខ ៥៧ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរងរបួសធ្ងន់…

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូ និងរថយន្ដ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពរឿងហេតុ៖…