ក្រុមការងារបច្ចេកទេស TWG-A21 ចំនួន៦០រូប ទទួលបានការបណ្តុះបណ្តាល
ភ្នំពេញៈ មន្រ្តីក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលព័ត៌មាន(TWG-A21) ចំនួន៦០នាក់មកពីក្រសួងព័ត៌មានក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងតំណាងអង្គការសង្គមស៊ីវិលបានទទួលវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់ការិយ៉ាល័យព័ត៌មាន អ្នកផ្តល់ព័ត៌មាន និងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការសម្ងាត់រដ្ឋ ការអនុវត្តល្អ និងស្តង់ដារអន្តរជាតិ ដែលបានអនុវត្តនៅប្រទេសបារាំង អាមេរិក និងជប៉ុន។ ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៨-៩ខែកញ្ញានេះនៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ ដោយមានវាគ្មិនមកពីការិយ៉ាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស (OHCHR)…