រថយន្តកុងតឺន័រលឿនខ្លាំងពេកក្រឡាប់លាន់តែភីង ផ្ងារជើងច្រង៉ាងខ្ជាក់សាប៊ូម្សៅម៉ាកNETចេញមកក្រៅ អូសទៅបុកផ្ទះនិងហាងCOFFEE TODAY ខូចខាតយ៉ាងដំណំ!
ភ្នំពេញៈ រថយន្តកុងតឺន័រ ធន់ធំដឹកទំនិញលើសទម្ងន់មួយគ្រឿង បើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនព្រមបន្ថយល្បឿនបួងចង្កូតខ្លាំងពេក បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខ្ជាក់សាប៊ូម្សៅម៉ាក NET មកលើចិញ្ចើមផ្លូវ ខូចខាតដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលបើកហាងយីហោ COFFEE TODAY តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧តាមបណ្តោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់២…