រូបមន្តសាមញ្ញៗសោះ តែអាចព្យាបាលបញ្ហាសក់ស្កូវពូកែលើសគេ

អ្នកណាៗក៏ស្គាល់ដែរថា ខ្ទឹមស គឺជាគ្រឿងទេសដែលគេប្រើប្រាស់ទូទៅសម្រាប់ចម្អិនអាហារ ព្រោះវាអាចជួយបង្កើនរសជាតិ និងក្លិននៃអាហារឲ្យកាន់តែឈ្ងុយគួរឲ្យចង់ញ៉ាំ។ រហូតមកដល់បច្ចុប្បន្ននេះ ខ្ទឹមស នៅតែពេញនិយម ហើយជាគ្រឿងទេសដែលមានអាចខ្វះបានសម្រាប់មេផ្ទះគ្រប់រូប។ ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនដឹងទេថា ខ្ទឹមស ជាឱសសម្រាប់ព្យាបាលបញ្ហាសក់ស្កូវមុនអាយុ និងបញ្ហាជ្រុះសក់យ៉ាងមានប្រសិទ្ធភាព ដោយសារតែវាមានលក្ខណៈសម្បត្តិសំខាន់ៗដែលអាចជួយព្យាបាលជំងឺស្បែក និងសម្អាតមេរោគ ចេញពីស្បែកក្បាលបាន។ ធាតុផ្សំ៖ ខ្ទឹមស ៣ទៅ៤កំពឹស ប្រេងអូលីវ…

រូបមន្តបង្កើតសាប៊ូធម្មជាតិ ដើម្បីជួយថែបំប៉នសក់កុំឲ្យខូច

បើនិយាយពីផលិតផលថែរក្សាសក់ ពិតជាមានមិនខ្វះឡើយនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែផលិតផលទាំងនោះមិនប្រាដកថាមានប្រសិទ្ធភាពដូចបំណងរបស់អ្នកប្រើប្រាស់ឡើយ ហើយអាចមានតម្លៃថ្លៃថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ច្រើនទៅលើផលិតផលទាំងនោះទេ អ្នកអាចបង្កើតសាប៊ូកក់សក់ដោយខ្លួនឯង ដោយប្រើស៊ុតមាន់ និងក្រូចឆ្មារ។ ធាតុផ្សំទាំងពីរមុខនេះ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាព ជួយជំរុញដល់ការលូតលាស់នៃសក់ថ្មី និងគ្រប់គ្រប់បញ្ហាជ្រុះសក់យ៉ាងពូកែ។ មិនតែប៉ុណ្ណោះ វាអាចជួយថែបំប៉នសក់មិនឲ្យខូច និងមានភាពទន់រលោងជានិច្ច។ ធាតុផ្សំ៖ ស៊ុតមាន់មួយគ្រាប់ ក្រូចឆ្មារមួយផ្លែ…

ឌួង ហ្សូរីដា ជាប់ឈ្មោះឡើងតុមូល នៅប្រទេសកូរ៉េខាងត្បូង

ចាត់ទុកជារឿងមុខមាត់យ៉ាងខ្លាំង ដែលពិធីការិនីល្បីល្បាញកញ្ញា ឌួង ហ្សូរីដា ត្រូវបានគេកំណត់ឈ្មោះអោយឡើងយន្ដហោះទៅកាន់តែប្រទេសកូរ៉េខាងត្បូង ដើម្បីអោយឡើងតុមូលជាមួយអ្នកជំនួញ៣រូបផ្សេងទៀត នៅក្នុងកម្មវិធី«2017 Jeju Island Overseas Buyer Invited Export Business meeting» ដែលកម្មវិធីនេះត្រូវបានប្រកាសថាធ្វើឡើងនៅកោះជេជូ។ នាងនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៧ កញ្ញានេះ ដោយនេះជាមុខមាត់មួយបន្ទាប់ពីនាងទទួលបានជោគជ័យក្នុងនាមជាពាណិជ្ជករម្នាក់នៅក្នុងវិស័យមុខជំនួញ។ យោងតាមប្រកាស…

ពិធីតម្រូវឲ្យអ្នកចូលរួមតែងធ្វើប្រែត និងការកម្សាន្តប្លែកៗ ប្រកាសធ្វើឡើងនៅថ្ងៃសៅរ៍នេះ!

សន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៣ កញ្ញា បានប្រកាសថាក្រុមហ៊ុនចំនួន៣ នឹងរៀបចំធ្វើកម្មវិធីចម្លែកមួយអបអរបុណ្យភ្ជុំបិណ្ឌ ដោយពិធីទាំងមូលគឺតម្រូវឲ្យមានការតែងខ្លួនជាប្រែត ដូចគ្នានឹងបុណ្យ Halloween របស់បរទេស ដោយមានការរាំលេងតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងនោះក៏មានការលេងល្បែងកម្សាន្ត ដូចជាការបាញ់់ពពុះសាប៊ូ និងការតាំងបង្ហាញស្នាដៃសិល្បៈពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ និងការបង្ហាញម៉ូតសម្លៀកបំពាក់ទៅវត្តជាដើម ក៏នឹងត្រូវលេចឡើងនៅក្នុងពិធីនោះផងដែរ។ លោក ប៉ានី វិរៈរិទ្ធ ប្រធានផលិតកម្មវិធីប្រចាំក្រុមហ៊ុន Clips…

ខ្លាំងដល់កម្រិតហ្នឹងផង! ខ្ទឹមក្រហមអាចកម្ចាត់ស្លាកស្នាមជ្រៅៗក្នុងពេលដ៏ខ្លី

ខ្ទឹមក្រហម គឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ និងវីតាមីនC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែសម្ជស្ស ហើយវាក៏ត្រូវបានគេប្រើសម្រាប់ផ្នែកវេជ្ជសាស្ត្រផងដែរ។ លើសពីនេះទៅទៀត ខ្ទឹមក្រហម ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចព្យាបាលស្លាកស្នាមដែលបន្សល់ទុកពីការត្រូវរបួស និងបង្កើនស្បែកឲ្យមានសុខភាពល្អ។ ធាតុផ្សំ៖ ខ្ទឹមក្រហម ២មើម(ចិញ្ជ្រាំឲ្យម៉ត់) អំបិល ៣ក្រាម សាប៊ូដុំសម្រាប់ដុសខ្លួន ១០ក្រាម(កិនបំបែកឲ្យម៉ត់)…

បើប្តូរទម្លាប់ទាំងនេះមិនបានទេ ទោះមានថ្នាំពូកែយ៉ាងណាក៏សក់នៅតែជ្រុះដែរ

ការជ្រុះសក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើនកំពុងតែប្រឈម ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានបញ្ហានេះដែរ។ ជាទូទៅបញ្ហាជ្រុះសក់ កើតឡើងដោយសារតែ ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ កត្តាហ្សែន មានជំងឺរ៉ាំរ៉ៃ ស្បែកក្បាលសម្បូរជាតិខ្លាញ់ច្រើនពេក ជាពិសេសគឺ ទម្លាប់ប្រចាំថ្ងៃតែម្តង។ បើយោងតាមគហេទំព័រ soha បានបង្ហាញថា ទម្លាប់៥ចំណុចដែលអ្នកធ្វើស្ទើរតែរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក់ ហេតុនេះអ្នកត្រូវជៀសវាងឲ្យបាន។ ការប្រើប្រាស់សាប៊ូកក់សក់ សាប៊ូកក់សក់នីមួយៗមានផ្ទុកសារធាតុគីមីខុសៗគ្នា ហេតុនេះប្រសិនបើអ្នកប្រើមិនត្រូវជាមួយនឹងស្បែកក្បាលទេ…

ស៊ុត និងប្រេងអូលីវ ជួយឲ្យសក់ត្រង់ស្អាតដោយមិនបាច់អ៊ុត

តើសុភាពនារីទាំងឡាយ កំពុងតែមានបញ្ហាសក់ស្ងួត ជំពាក់ពិបាកសិត មែនទេ? ដោយសារតែមូលហេតុនេះ ទើបអ្នកចង់ទៅហាងកែសម្ភស្សមែនទេ? តាមពិតទៅ ដើម្បីដោះស្រាយបញ្ហាសក់ខូចឲ្យប្រែជាស្រស់ស្អាតឡើងវិញ គ្មានអ្វីពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ចំណាយប្រាក់អ៊ុតសក់ដែរ។ បើយោងតាមគេទំព័រ rak sukapap បានបង្ហាញថា ដើម្បីធ្វើឲ្យសក់ត្រង់ស្អាត អ្នកត្រូវការធាតុផ្សំតែ៣មុខប៉ុណ្ណោះ គឺស៊ុត ប្រេងអូលីវ និងទឹកឃ្មុំ។ ធាតុផ្សំធម្មជាតិទាំង៣មុខនេះ…

ខ្លាំងមែន! ទោះអង្គែកើតពេញស្បែកក្បាលក៏កម្ចាត់អស់ដែរ

អង្គែ គឺជាបញ្ហាស្បែកក្បាលមួយប្រភេទដែលធ្វើឲ្យអ្នកមានភាពរមាស់ខ្លាំងស្ទើរតែទ្រាំមិនបាន ហើយអាចបង្កទៅជាដំបៅថែមទៀត។ ប្រសិនបើអ្នកមិនចង់ឲ្យកើតមានអាការធ្ងន់ធ្ងរបែបនេះទេ ត្រូវប្រញាប់រកវិធីដោះស្រាយជាបន្ទាន់។ តាមពិតទៅវិធីកម្ចាត់បញ្ហាអង្គែមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែថ្ងៃនេះយើងនឹងធ្វើការបង្ហាញពីវិធីធម្មជាតិសាមញ្ញបំផុត តែមានប្រសិទ្ធភាពមិនគួរឲ្យជឿឡើយ។ ធាតុផ្សំ៖ ស៊ុតលឿង ១គ្រាប់ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ទឹកស្អាត ១កែវ របៀបអនុវត្ត៖ ១.គោះយកស៊ុតលឿងដាក់ចូលទៅក្នុងកូនចានមួយ រួចប្រើស្លាបព្រាវាយឲ្យបែក។ ២.ចាប់ផ្តើមលាបនៅលើស្បែកក្បាលឲ្យសព្វ ហើយទុកឲ្យបាន១០នាទី។…

Update៖ សមត្ថកិច្ចចុះបង្ក្រាបឃ្លាំងស្តុកទុកនិងចែកចាយសាប៊ូPAO ចំនួន២ទីតាំង ដកហូតជាង១០០កេសនៅទួលស្វាយព្រៃ១!

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាន សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ដោយចូលរួមអំពីសំណាក់លោក ហោ លីនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយចំនួន២កន្លែង ដោយធ្វើការដកហូតបានសាប៊ូ PAO រាប់រយកេសផងដែរ។ ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែសីហា…

មុននេះបន្តិច សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកនិងចែកចាយសាប៊ូប៉ាវ ចំនួន២ទីតាំងដកហូតបានផលិតផលជាង១០០កេស !

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយសាប៊ូប៉ាវ ចំនួន២ទីតាំង។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុច១ទីតាំងផ្សេងគ្នា ទី១នៅចំណុចផ្ទះលេខ២៤AB ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន និងទីតាំងទី២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន…