សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងស្តុកទុកសាប៊ូក្លែងក្លាយមួយកន្លែងក្នុងខណ្ឌចំការមន!
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង នាយរងការិយាល័យ ដោយមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ សហការជាមួយកម្លាំងវិទ្យាស្ថានស្តង់ដាកម្ពុជា បានធ្វើការចុះបង្ក្រាបទីតាំងស្តុកទុកសាប៊ូក្លែងក្លាយមួយកន្លែង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវ៤៣០ ខាងក្រោយសណ្ឋាគារ…