បើកម៉ូតូបុកជាមួយរថយន្តក្រុង បណ្តាលឲ្យស្លាប់យុវជនម្នាក់
កណ្តាលៈ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបើកម៉ូតូបុកជាមួយរថយន្តក្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិសន្លុង ឃំុសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-1223 បើកដោយឈ្មោះ ណុល…