First News៖ ករណីស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តធ្លាក់សាទ្បាង

ភ្នំពេញៈ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តបំរុងនិងចុះឆ្លងដរជាន់ហ្រ្វាំងមិនជាប់ ធ្លាក់ចូលទឹកទន្លេ សង្សយ័ថាលង់ទឹកស្លាប់ ស្ថិតនៅមាត់ច្រាំងទន្លេរមេគង្គ ភូមិ3 សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ ៦៧ឆ្នាំ ជនជាតិកូរ៉េ…

ខឹងម្តាយស្តីឲ្យខ្លាំងពេក ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បែរជាគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន!

កណ្តាលៈ ក្មេងប្រុសម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារម្តាយស្តីបន្ទោសឲ្យច្រើនដងពក។ ហេតុការណ៍នេះកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះឈ្មោះ ផាត សុខលីន (ប្តី ប្រពន្ធ) ភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមប្រភពព័ត៌មានពីនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ឃិន ជីវ៉ា…

បុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូបុកក្បាលនាគពុះចែកផ្លូវ ក្អួតឈាមទាំងថ្លុក

ភ្នំពេញៈ បុរសវ័យកណ្តាលម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូជ្រុលទៅបុក ក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យអ្នកជិះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ចំណុចលើ ស្ពានស្ទឹងមានជ័យចាស់ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះ គេបានឲ្យដឹងថាមានឈ្មោះ ខៀវ ឡេង…

Update៖ ព្រះរាជអាជ្ញារងដោះលែងជនសង្ស័យ៥នាក់ ដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្ដាលៈ ជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ ជនសង្ស័យចំនួន៥នាក់នោះ ទី១ឈ្មោះ មៀង តៃណៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាដក ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះ…

Update: បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៥នាក់មកតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាលៈ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនយុវជនប្រុស ស្រីចំនួន៥នាក់ មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យចំនួន៥នាក់ (ឃាត់ខ្លួន)…

មកពីយកគ្រឿងញៀនវិញបុកឆ្កែ ដួលត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាលៈ បុរស២នាក់បានជិះម៉ូតូទៅយកគ្រឿងញៀនពីភ្នំពេញវិលត្រឡប់មកវិញ បុកឆ្កែបណ្តាលឲ្យដួល ពេលសមត្ថកិច្ចកំពុងល្បាតតាមមូលដ្ឋាន ក៏ធ្វើការសួរនាំមានគ្រឿងញៀននៅក្នុងខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ វ៉ាន់…

ឃាត់ខ្លួនជនសង្សយ័៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

កណ្តាលៈ យុវជនប្រុស ស្រី ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលយុវជនទាំង៥នាក់ កំពុងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យចំនួន៥នាក់ ទី១-ឈ្មោះ មៀង…

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាឲ្យឃុំខ្លួនជនសង្ស័យ២នាក់ក្នុងករណីលួចម៉ូតូ!

កំពង់ចាមៈ ករណីលួចម៉ូតូ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបានបង្ក្រាបកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៤៧៦ត.ព្រ និង៤៧៧ត.ព្រ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទ២នាក់ ពីបទលួច។ ដែលហេតុការណ៍ប្រព្រឹត្តកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧…

បង្ក្រាបក្រុមស្ទាវជើងខ្លាំងប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ថ្ម ដែលស្រវឹងអុកឡុកក្នុងហាងតែគុជមួយកន្លែង បានជាច្រើននាក់ក្នុងក្រុមហ៊ុន7NG!!!

កណ្តាលៈ ក្មេងទំនើងសរុបចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនិងចាប់ខ្លួនបាន ខណៈដែលពួកគេបានផឹកស៊ីស្រវឹងបង្កការអុកឡុកនៅក្នុងហាងតែគុជមួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យទាំង៩នាក់ ទី១.ឈ្មោះ សុខុម សុខឃាង (ហៅ…

មុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មនៅខេត្តព្រៃវែង២នាក់ ត្រូវបានសមត្ថកិច្ចបកស្បែកមុខបាន!

ព្រៃវែងៈ ជនសង្ស័យជាមុខសញ្ញាលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្រីសន្ធរចាប់ខ្លួនបានកាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិក្សេ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មុខសញ្ញាទាំង២នាក់នេះ ទី១ឈ្មោះ ឆិល ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិមានជ័យ ឃុំទឹកថ្លា…