ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ដោយឡែកពីគ្នា នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានស្លាប់និង០១នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្នុងនោះ០១ករណីនៅក្រុងសិរីសោភ័ណ និង០១ករណីទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ នៅវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១…

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។ លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។ លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕  

ទុកឲ្យទៀត! បាត់ម៉ូតូថ្មីបែរជាដើររកឃើញម៉ូតូកញ្ចាស់១គ្រឿងប្រហែល១០០ម៉ែត្រសង្ស័យជារបស់ជនល្មើស

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីចោរលួចម៉ូតូបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើងទើបម្ចាស់ដឹងមានការភ្ញាក់ផ្អើល។ករណីចោរលួចយកម៉ូតូនេះបានកើតឡើងនៅភូមិស្រះឈូកខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាម៉ូតូដែលបាត់ម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅគ្មានតែមស្លាកលេខប.ជ1R.9152លេខម៉ាស៊ីនND125ME-5133139លេខតួND125ME-5133139ជារបស់ឈ្មោះពាសុធាវីភេទប្រុសអាយុ២៩ឆ្នាំនៅភូមិស្រះឈូកខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបានបញ្ជាក់ថាតាមការរៀបរាប់ពីម្ចាស់ម៉ូតូប្រាប់សមត្ថកិច្ចថានៅមុនពេលបាត់ខ្លួន(ម្ចាស់ម៉ូតូ)បានទុកនៅសំយាបផ្ទះដោយមិនបានចាក់សោរនោះទេ។លុះព្រឹកឡើងវេលាម៉ោង០៥ព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១ស្រាប់តែមិនឃើញម៉ូតូហើយបានដើររកក៏ប្រទះឃើញម៉ូតូ០១គ្រឿងធុនសេ១០០ស៊េរីចាស់ពណ៌ក្រហមគ្មានស្លាកលេខទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រពីផ្ទះរបស់ខ្លួនដែលសង្ស័យជាម៉ូតូរបស់ជនសង្ស័យ។ ករណីនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើសមកផ្តន្ទាទោសតាមច្បាប់៕  

វ៉ាវ! ទើបចេញពីពន្ធនាគារត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងទៀតករណីបំផ្លាញទ្រព្យសម្បត្តិបងបង្កើត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃហើយទើបរួចទោសចេញបានជិត០១សប្តាហ៍បានបង្កឲ្យខូចខាតម៉ូតូផ្ទះនិងរថយន្តបងបង្កើតរួចរត់គេចខ្លួនត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកស្រាវជ្រាវចាប់ឃាត់ខ្លួនបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនបង្កឈ្មោះរីករួនភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជននេះធ្លាប់បានជាប់គុករយៈពេលជិត០១ឆ្នាំពីបទបង្កឲ្យខូចខាតព្រព្យសម្បត្តិអ្នកដទៃ(ផឹកស្រាស្រវឹងដុតម៉ូតូបងប្អូនជីដូនមួយ)។នៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ជននេះបានផឹកស្រាស្រវឹងហើយបានមករកបងប្អូនដោយសួររកអ្នកដែលបានប្តឹងខ្លួនឲ្យនគរបាលចាប់ខ្លួនដាក់គុក។ បន្ទាប់មកជននេះបានធ្វើសកម្មភាពយកដំបងឈើវាយបំផ្លាញម៉ូតូវាយឡានវាយកញ្ចក់ទ្វារផ្ទះកញ្ចក់បង្អូចផ្ទះរបស់ឈ្មោះរីកសំរឿងភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាបងបង្កើតនៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបណ្តាលបែកបាក់ខូចខាតអស់រួចហើយរត់គេចខ្លួន។ លោកអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនបង្កឈ្មោះរីករួនដែលរត់ទៅសំងំលាក់ខ្លួននៅផ្ទះម្តាយបង្កើតរបស់គេ។ បច្ចុប្បន្នជនសង្ស័យឈ្មោះរីករួនត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕  

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល មនុស្ស២នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាណ៍រវាងម៉ូតូបុកជាមួយម៉ូតូ កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨A ​ត្រង់ចំណុច មុខប៉ុស្តិ៍​រដ្ឋបាលឃុំស្រះជីក ស្ថិតក្នុងភូមិស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលឃុំស្រះជីក បានឲ្យដឹងថា…

ម៉ូតូ ២គ្រឿងប៉ះគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសស្រាល ២នាក់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យនិងមនុស្ស ០២នាក់ទៀត រងរបួសស្រាល ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ០៨និង០៧នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក មុខហាងលក់ម៉ូតូ ស៊ិញ ឈិញ ស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ…

លុយខ្មែរជាង១២លានរៀលនិងបា្រក់ថៃ១ម៉ឺនបាតត្រូវជនសង្ស័យលួចគាស់សោរទ្វារកុដិព្រះចៅអធិការវត្តមុន្នីហែមវ័ន្តប៉ោយចារ យកទៅបាត់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានជនមិនស្គាល់មុខបានលួចគាស់សោរទ្វារកុដិព្រះចៅអធិការវត្តមុន្នីហែមវ័ន្តប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ខណ:ពេលព្រះចៅអធិការវត្តនិមន្តទៅឆាន់ចង្ហាន់នៅសាលាឆាន់ខាងជើងកុដិប្រហែល១០០ម៉ែត្រ។ ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ព្រះចៅអធិការព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ ។ តាមការរៀបរាប់របស់ព្រះចៅអធិការបានឲ្យដឹងថានៅមុនពេលកើតហេតុព្រះអង្គបាននិមន្តទៅសាលាឆាន់…

រន្ទះបាញ់ខែប្រាំងបានប្រល័យជីវិតបុរសម្នាក់ កំពុងបង់ត្រី នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់កំពុងបង់ត្រីត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍បង្កឲ្យភ្ញាក់ ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០២និង៤០នាទីរសៀលថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២០ នៅចម្ងាយ១,៥០០ម៉ែត្រ ខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖…

សង្វេគណាស់! បុរសម្នាក់ ទៅបង់សំណាញ់ ខណៈមេឃកំពុងភ្លៀង ត្រូវរន្ទះខែប្រាំងបាញ់ស្លាប់ នៅកន្លែងបង់ត្រី

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់កំពុងបង់ត្រីត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅចម្ងាយ១,៥០០ម៉ែត្រ ខាងលិច ភូមិប៉ោយស្នួល ឃុំប៉ោយចារណ៍ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង០២ និង៤០នាទីរសៀល ។ លោកអធិការនគរបាលស្រុកភ្នំស្រុក…

ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រា ដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះចោល

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ ផឹកស្រាស្រវឹង ហើយតែងតែបង្ករករឿងឈ្លោះក្នុងគ្រួសារ បានខឹងប្រពន្ធ បានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធ តែត្រូវប្រពន្ធដឹងខ្លួនទាន់ក៏រត់គេចផុតរួចខ្លួន តែត្រូវបុរសជាប្តីដុតផ្ទះចោលកាលពីវេលា១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត…