យុវជនម្នាក់ស្រវឹងស្រា បើកបរម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ មើយ ប្រុសធំ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក…

គួរឲ្យអាសូរ! បុរសម្នាក់ឈរនោម ពីលើផ្ទះកម្ពស់៤ម៉ែត្រ បណ្តាលឲ្យធ្លាក់ត្រូវបង្គោលរបងព្រំដីបែកក្បាលស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកម្ពស់០៤ម៉ែត្រ ក្បាលត្រូវនឹងបង្គោលរបង ត្រូវរងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ពីលើផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

រយៈពេលមួយថ្ងៃខុសគ្នាតែ ៣០នាទី មានក្មេងស្រីចំនួន ០២នាក់ បានបាត់បង់ជីវិត និង៣នាក់ជួយសង្រ្គោះទាន់ពេល

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ខុសគ្នាតែរយៈពេល៣០នាទី ក្នុងថ្ងៃតែមួយ មានក្មេងស្រីចំនួន០២នាក់ បានបាត់បង់ជីវិត និង០៣នាក់ទៀត ត្រូវបានជួយសង្រ្គោះទាន់ពេល រួចផុតពីការស្លាប់ ដោយលង់ទឹក០២ករណីដោយឡែកពីគ្នា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល បានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិពង្រ និងភូមិថ្មីខាងត្បូង ឃុំប៉ោចារ និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ…

កសិករម្នាក់ ទៅមើលស្រូវ ពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅវាលស្រែខណៈពេលទៅមើលស្រូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃពុធ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក…

គំរាមសម្លាប់ឪពុកម្តាយយកលុយទិញថ្នាំជក់មិនបាន ព្រះមិនជួយចុងក្រោយប៉ងធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនអកត្តញូម្នាក់ព្រោះតែអំណាចនៃគ្រឿងញៀន បានគំរាមសម្លាប់ឪពុកម្តាយដើម្បីទារយកលុយទៅទិញគ្រឿងញៀន តែទីបំផុតបែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ជប៉ុន នៅស្រុកមង្គលបូរី។ ហេតុការណ៍ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីល្ងាចថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត…

ព្រោះតែចង់បានការខ្ពស់! ​ស្ត្រីម្នាក់បានលង់ខ្លួនឲ្យបុរសម្នាក់ស្គាល់គ្នាតាម Facebook ​ខ្ចីលុយចំនួន៨,១០០ដុល្លារ ការប្រាក់១ថ្ងៃ ៥,០០០បាត

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ព្រោះតែចង់បានការប្រាក់ខ្ពស់ ស្ត្រីម្នាក់ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាញ់បោកបុរសម្នាក់ ដែលធ្លាប់ទំនាក់ទំនងស្គាល់គ្នាតាម Facebook អស់លុយចំនួន៨,១០០ដុល្លា ហើយក៏បានមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីជួយស្រាវជ្រាវ រកជនឆបោកមកផ្តន្ទាទោស នៅវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត…

គោយន្តកន្រ្តៃរនៅពីលើម៉ូតូនៅពីក្រោមបណ្តាលឲ្យ របួសធ្ងន់០១នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ នៅលើផ្លូវ ២៦៨A ត្រង់ចំណុចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យយុវជនម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានអោយដឹងថា…

ផឹកស្រាស្រវឹង ប្រើហិង្សាវាយបំផ្លាញទ្រព្យក្នុងផ្ទះ និងដេញកាប់ប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធ បានប្តឹងពីបទប្រើអំពើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងយកកាំបិតដេញកាប់ខ្លួន។ ការចាប់ឃាត់ខ្លួននេះ នគរបាលបានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក…

ស្រវឹងស្រាឈ្លោះជាមួយប្រពន្ធយកជំពាមកៅស៊ូបាញ់បែកគ្រាប់ភ្នែករបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកភ្នំស្រុកបានចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធរហូតប្រើហិង្សាយកជំពាមកៅស៊ូបាញ់ប្រពន្ធចំភ្នែកបណ្តាលឲ្យរងរបួសធ្ងន់។ការឈ្លោះគ្នារវាងប្តីប្រពន្ធនេះកើតឡើងនៅវេលាម៉ោង៦និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ស្ថិតនៅក្នុងភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ទោឡុងស៊ីដានាយប៉ុស្តិ៍ប៉ោយចារបានឲ្យដឹងថា៖ជនបង្កជាប្តីមានឈ្មោះញ៉ិប ញ៉ែម ភេទប្រុស អាយុ៦៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះណក់ ហេវ ភេទស្រី អាយុ៥៧ឆ្នាំរស់នៅភូមិត្រពាំងថ្មខាងត្បូងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ទោឡុងស៊ីដាបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះជនបង្កជាប្តីបានមកពីផឹកស្រាស្រវឹងជោកមកដល់ផ្ទះក៏បានរករឿងប្រពន្ធនិយាយស្តាប់គ្នាមិនបានក៏ឈានដល់បង្កហិង្សាដោយប្តីបានយកជំពាមកៅស៊ូបាញ់ទៅលើប្រពន្ធត្រូវចំគ្រាប់ភ្នែកខាងស្តាំបណ្តាលឲ្យរបួសធ្ងន់បែកគ្រាប់។ ក្រោយពីកើតហេតុអ្នកជិតខាងបានដឹកជនរងគ្រោះរថយន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់។ចំណែកជនបង្កហេតុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍ប៉ោយចារចុះបង្ក្រាបឃាត់ខ្លួនបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកនិងកសាងសំណុំរឿងមកស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕…

គ្រោះថ្នាក់ចរាចរណ៍ ២ករណី បណ្ដាលឲ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍កើតឡើងចំនួន២ករណីដោយឡែកពីគ្នា មួយករណីនៅស្រុកភ្នំស្រុក និងមួយករណីទៀតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីទី១ ៖ តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ៖ ដោយសារតែការបើកបរមិនប្រកាន់ស្តាំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល នៅលើផ្លូវលំចម្ងាយ៣០០ម៉ែត្រខាងលិចប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្ថិតក្នុងភូមិភ្នំដី…