ផ្អើល! ម្ចាស់បទ«ភ្លៀងហើយ តើអូនរងារទេ?»ចូលថោន

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបទ«ភ្លៀងហើយ តើអូនរងារទេ?»ដែលត្រូវបានគេស្គាល់ថាជាបទកំពុងផ្ទុះរបស់តារាចម្រៀង Hak Record ស្រាប់តែត្រូវបានថតMV និង ផ្សព្វផ្សាយដោយផលិតកម្មថោន។ មានការលើកឡើងថាតើតារាចម្រៀងរូបនេះ ពិតជាចូលជ្រកក្នុងទ្រនំថោន ឬគ្រាន់តែថោនសុំសិទ្ធិបទនេះដើម្បីទៅដាក់នៅក្នុងផលិតកម្មរបស់ខ្លួន? ការចាប់អារម្មណ៍ដែលត្រូវគេកត់សម្គាល់ថាមានការ រសើបគួរសមនេះ គឺបានកើតឡើងបន្ទាប់ពីឈុតខ្លីក្នុងMV ថ្មីមួយត្រូវបានគេទម្លាយថាចេញថតត្រៀមដាក់នៅក្នុងផលិតកម្មថោន ហើយMV នោះបាននិយាយពីបទចម្រៀងរបស់លោក ហាក់ សុធារិទ្ធិ ហៅហាក់ រីខត…

តារាសម្ដែង និងពិធីករ៣រូប ត្រូវបានប្រកាសជាតារាចម្រៀងពេញសិទ្ធិរបស់ BN

ក្នុងប៉ុន្មានថ្ងៃនេះ ផលិតកម្មBN ដែលទើបបាត់បង់សមាជិកចាស់គឺកញ្ញាច័ន្ទម៉ាលីស ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» បានបញ្ចេញឈ្មោះតារាចម្រៀងថ្មីជាច្រើនរូប ឲ្យក្លាយជាសមាជិកថ្មីរបស់ខ្លួន។ ក្នុងចំណោមសមាជិកដែលបានបញ្ចូលថ្មី គេកត់សម្គាល់ឃើញសមាជិកថ្មី៣រូប គឺតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងនៅក្នុងពិភពសិល្បៈទៅហើយ ក្នុងពេលដែលតារាទាំង៣នោះក៏ត្រូវគេស្គាល់ថាមិនមែនជាតារាចម្រៀងពីមុនមកទៅទៀត។ លោក យន សុភ័ក្រ នៅក្នុងពិភពសិល្បៈគេដឹងយូរមកហើយថាលោកគឺជាតារាសម្ដែង។ លោកបានបញ្ចេញស្នាដៃភាពយន្ត និងស្ពតអប់រំមិនតិចនោះទេនាពេលកន្លងមក។ បើទោះជាលោកឧស្សាហ៍ច្រៀងលេងនៅលើហ្វេសប៊ុក ហើយត្រូវគេកត់សម្គាល់ថាមានទឹកដមសំឡេងអាចប្រើការបាន ប៉ុន្តែមិនមានមនុស្សច្រើនទេនឹកស្មានថាលោកអាចត្រូវបានបញ្ជូលជាតារាចម្រៀងថ្មីរបស់ផលិតកម្មBN បានក្នុងពេលដែលផលិតកម្មនេះក៏បានគេស្គាល់ថាជាផលិតកម្មដែលមានកម្រិតប្រកួតប្រជែងមួយដែរ។…

គ្រួសារតារាកម្ពុជា ធ្វើឲ្យកក្រើកទិវារបរិច្ចាគឈាមពិភាពលោក!

ពេញមួយថ្ងៃទី១៤ មិថុនា ដែលជាទិវារអ្នកបរិច្ចាគឈាមពិភពលោក តារាសិល្បៈយ៉ាងច្រើនកុះកររបស់គ្រួសារតារាកម្ពុជាប្រមាណជិត១០០នាក់ បានធ្វើឲ្យកក្រើកមជ្ឈមណ្ដាលជាតិផ្ដល់ឈាមនៅជាប់មន្ទីរពេទ្យរុស្ស៊ីមិននគួរឲ្យជឿ ជាមួយនឹងការរួមគ្នាប្រគុំតន្ត្រី និងសម្ដែងShow តាំងពីព្រឹកដល់ម៉ោង៥ល្ងាច។ តារាសិល្បៈចាស់ថ្មីល្បីឈ្មោះយ៉ាងច្រើនកុះករ បានជួយស្វែងរកឈាមពីព្រឹត្តិការណ៍នោះបានរហូតដល់ជិត៥០០ប្លោក ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺនៅទូទាំងប្រទេស។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍នោះរួមមានលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងម៉ៅ ស៊ីណាត ក្រុមកំប្លែងនាយកុយ ក្រុមកំប្លែងយ៉េយ៉េ លោកសៅ ឧត្តម…

ជិត១០០តារាសិល្បៈ ចុះជួយស្វែងរកឈាម ក្នុងទិវាបរិច្ចាគឈាម

ពេញមួយថ្ងៃទី១៤ មិថុនានេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានប្រារព្ធទិវារបរិច្ចាគឈាមថ្នាក់ជាតិ ដោយមានតារាល្បីៗរហូតដល់ជាតិ១០០នាក់មកពីគ្រួសារតារាកម្ពុជាចូលរួមច្រៀងរាំ។ ព្រឹត្តិការណ៍នេះនឹងមានផ្សាយផ្ទាល់លើផេក Post Komsan ចាប់ពីម៉ោង៩ព្រឹកតទៅ ដោយមានការរំពឹងថានឹងមានការចូលរួមបរិច្ចាគឈាមកាន់តែច្រើនជាងមុន បន្ទាប់ពីការប្រគុំតន្ត្រីរបស់គ្រួសារតារាកម្ពុជាជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមកាលពីលើកទី១ ក្នុងទិវារនៃក្ដីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈ ទទួលបានឈាមរហូតដល់៧២០ប្លោកដែលជាចំនួនច្រើនលើសពីការប៉ាន់ស្មាន។ ការប្រគុំតន្ត្រីដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះ ត្រូវបានប្រកាសចែកចេញជាពីវគ្គដោយនៅពេលព្រឹកចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានវត្តមានតារាល្បីៗជាច្រើនដូចជាលោក សុះ ម៉ាច អ្នកនាងខាត់ សុឃីម…

ពិធីករ នីរិទ្ធិ អែនឌ្រូ លួចកុងត្រាចូលផលិតកម្មចម្រៀងBN !

គេមិនដឹងថាពិធីករប្រចាំប៉ុស្ដិ៍លេខ៩ លោក នីរិទ្ធិ អែនឌ្រូ ដែលមានឈ្មោះដើម ថា ហែម មុន្នីរិទ្ធិ ចេះច្រៀងតាំងពីពេលណនោះទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺមានដំណឹងថាលោកបានកុងត្រាស្ងាត់ៗ ដើម្បីធ្វើជាអ្នកចម្រៀងអាជីពជាផ្លូវការមុននេះនៅក្នុង ផលិតកម្មមួយ ដោយគ្រោងនឹងចេញបទ Original ឆាប់ៗវាយលុយទីផ្សារ។ នេះជាដំណើរឈានឡើងមួយកម្រិត បន្ទាប់ពីលោកបានបោះជំហានក្លាយជាពិធីករប្រមាណ៧ឆ្នាំ ហើយទើបតែមានកេរ្តិ៍ឈ្មោះហើបឡើងក្នុងរយៈពេលចុងក្រោយ។ ប្រភពពីផលិតកម្មBN បានអះអាងថាគ្រាន់តែអ្នកស្រីនូ…

ផ្សាររាត្រី Beach Container ក្រុងព្រះសីហនុ នឹងបើកដំណើរការនៅតំបន់ឆ្នេរអូឈើទាល

ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ នៅកម្ពុជាយើង ដែលបច្ចុប្បន្នហាក់កំពុងមានសន្ទុះកើនឡើង គួរកត់សម្គាល់លើវិស័យអចលនទ្រព្យ និងបានទាក់ទាញគម្រោងវិនិយោគជាច្រើន ពិសេសនៅតំបន់ឆ្នេរសមុទ្រតែម្តង ហើយថ្មីៗខាងមុខនេះ វត្តមានផ្សាររាត្រី Beach Container មួយទៀត នឹងត្រូងបង្ហាញខ្លួន នៅឆ្នេរសមុទ្រអូឈើទាល។ តាមរយៈការសំភាសន៍ជាមួយលោក ដូណា ម្ចាស់ភាគហ៊ុនមួយរូបនៃគម្រោងនេះ បានឲ្យដឹងថា ផ្សាររាត្រី Beach…

បទ«មនុស្សម្នាក់ដឹងខុស»កន្ត្រាក់ខ្លាំង ក្រោយរកម្ចាស់សំឡេងអត់ឃើញ

ទើបតែចេញបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ តែបទOriginal Song ថ្មីសន្លាងរបស់ផលិតកម្ម BN ក្រោមចំណងជើងថា«មនុស្សម្នាក់ដឹងខុស» កន្ត្រាក់បានការគាំទ្រខ្លាំងហួសពីការស្មាន។ អ្វីដែលធ្វើអោយម្នាក់ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម្ចាស់បទមិនត្រូវបានគេទម្លាយ ក្នុងពេលដែលដែលអ្នកចូលទៅស្ដាប់បទនោះលើផេកផលិតកម្មក៏បានទាយថាអ្នកច្រៀងគឺតារាចម្រៀងលោកសេម ច្រើនឡើង ក្នុងពេលដែលលោកសេម ត្រូវគេដឹងរួចទៅហើយថាជាតារាចម្រៀងផ្ដាច់មុខរបស់TMS ដែលគ្រប់គ្រងដោយអ្នកនាងយុគ ចិន្តា ដែលច្បាស់ណាស់ថាគឺមិនអាចចេញមកច្រៀងក្នុងផលិតកម្មមួយផ្សេងទៀតបាន។ អ៊ីចឹងហើយ ទើបបទចម្រៀងមួយនេះ ត្រូវគេចោទសួរខ្លាំងឡើងថាជាសំឡេងអ្នកណា ដែលមានទឹកដមសំឡេងដូចតារាចម្រៀងសេមដល់ម្លឹង។…

ចប់បាត់! បទ«ខុសជំនាន់» Original Song របស់ខ្មែរ ក៏ជាOriginal Song របស់ថៃដែរ

មានការកោតសរសើរស្ទើរមួយចំហៀងអ្នកស្នេហាវិស័យបទចម្រៀងថ្មីៗ បន្ទាប់ពីបទ«ខុសជំនាន់»របស់តារាចម្រៀងវ័យក្មេងលោក ថេណា ចេញផ្សាយជាសាធារណៈ ហើយបានប្រកាសថាសាច់ភ្លេងបទនោះជាបទ Original Song ស្នាដៃកូនខ្មែរ។ ប៉ុន្តែក្នុងពេលដែលបទ«ខុសជំនាន់»ចេញផ្សាយហើយកក្រើកយុវវ័យមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយថានៅក្នុងប្រទេសថៃក៏មានបទចម្រៀងដែលសាច់ភ្លេងស្ទើរដូចគ្នាបេះបិទនឹងបទនេះ ក្នុងពេលដែលថៃក៏បានប្រកាសថាបទរបស់ខ្លួនក៏ជា Original Song ដូចគ្នា។ មានការលើកឡើងយ៉ាងខ្លាំង ថារវាងម្ចាស់បទជាជនជាតិខុសគ្នាទាំងពីរ តើអ្នកណាជាអ្នកចម្លងសាច់ភ្លេងពីអ្នកណា។ មានការបង្ហោះថាបទ«ខុសជំនាន់»របស់ថៃចេញបង្ហោះជាMV លើផេកកាលពីថ្ងៃទី២ ឧសភា…

ឃីងសាន់ ធ្វើកម្មករោងចក្រសុខៗ ក្លាយជាតារាចម្រៀងផលិតកម្ម

ក្រោយប្រលងជាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី«សំនៀងឯកក្លិបសិល្បៈឌីភី»របស់ផលិតកម្មDPដែលទើបប្រកាសចំណាត់ថ្នាក់កាលពីខែមេសាឆ្នាំ២០១៧មុននេះ អតីតបេក្ខជនជាកម្មកររោងចក្រ លោក ភុន សុភ័ក្រ ហៅ ឃីងសាន់ បានអះអាងថាលោកបានកុងត្រាចូលច្រៀងក្នុងផលិតកម្មឌីភីជាផ្លូវការហើយ បន្ទាប់ពីលោកក៏បានសម្រេចចិត្តដើរចេញពីផលិតកម្មJH ទាំងមិនអាល័យកាលពីប៉ុន្មានខែមុន។ លោកថាខ្លួនទទួលបានមួយបទភ្លាមៗជាប្រភេទ Original Song នៅក្នុងផលិតកម្មឌីភី ទើបលោកយល់ថាជំហានហក់ចូលផលិតកម្មថ្មី នឹងមានទីផ្សារកំរើកឡើង។ លោកឃីងសាន់ និយាយថាក្រោយពេលចាកចេញពីខេត្តកំពង់ឆ្នាំង មកធ្វើកម្មកររោងចក្រនៅភ្នំពេញ…

ប្រឡូកសិល្បៈ៣ឆ្នាំ វង្ស ថាណាន់ ផ្ដើមមាន Original Song ក្នុងអាជីព

សារភាពដោយត្រង់ថាចូលប្រឡូកអាជីពសិល្បៈរហូតដល់៣ឆ្នាំ តារាចម្រៀងវ័យក្មេង វង្ស ថាណាន់ បានអះអាងថាខ្លួនទើបតែមានបទចម្រៀងផ្ទាល់ខ្លួនបានមួយបទប៉ុណ្ណោះក្នុងនាមជាតារាចម្រៀង។ យ៉ាងណាមិញ លោកហាក់បង្ហាញនូវជំនឿចិត្តខ្ពស់ ដោយសារតែបទបើកឆាកនោះ គឺប្រភេទ Original Song ជាស្នាដៃកូនខ្មែរ ដែលធ្វើអោយទទួលបានមោទនភាពភ្លាមៗក្រោយពេលចេញបង្ហោះ។ លោក វង្ស ថាណាន់ បានអះអាងថាមិនតិចជាងរយៈពេល៣ឆ្នាំនោះទេ ដែលលោកចំណាយពេលរង់ចាំពីលទ្ធផលក្នុងអាជីពចម្រៀងរបស់ខ្លួន ដោយលោកប្រកាសថាទើបតែក្នុងពេលនេះប៉ុណ្ណោះដែលការរង់ចាំទទួលបានផ្លែផ្កាជាមួយនឹងបទOriginal Song…