វង្ស ថាណាន់ ចេញបទ ឆ្លើយឆ្លងជាមួយ រស់ សេរីសុទ្ធា
បន្ទាប់ពីទទួលបានជោគជ័យជាមួយនឹងបទ Original ២បទ តារាចម្រៀងលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងដែលត្រូវឪពុកម្ដាយបោះបង់អោយរស់នៅក្នុងមណ្ឌលតាំងពីកុមារភាពដោយមិននឹកនានោះ បានចេញបទចម្រៀងទី៣របស់ខ្លួនជាផ្លូវការហើយកាលពីដំណាច់ខែសីហាមុននេះ ដោយបទចម្រៀងរបស់លោកគឺមានខ្លឹមសារឆ្លើយឆ្លងជាមួយម្ចាស់ដើមគឺលោកស្រី រស់ សេរីសុទ្ធានោះផង។ បទទី៣របស់លោកនេះ គ្រាន់តែបានបង្ហោះភ្លាមមានការចាប់អារម្មណ៍ភ្លែតតែម្ដង ដោយលោកនឹងត្រៀមផលិតជាMV អោយទាក់ទាញនោះផង។ បទចម្រៀងដែលលោកចេញបង្ហោះនេះគឺមានចំណងជើងថា«សុំទោសដែលអោយអូនចាំ» ដោយអត្ថន័យទាំងស្រុងនៅក្នុងបទចម្រៀងគឺមានន័យគ្រប់គ្រាន់ឆ្លើយតបទៅនឹងខ្លឹមសារបទចម្រៀងដែលមានចំណងជើងថា«អូននៅតែចាំ»របស់តារាចម្រៀងរស់ សេរីសុទ្ធា ដែលបានល្បីល្បាញតាំងពីក្នុងជំនាន់សង្គមរាស្រ្តនិយម។ នេះជាបទចម្រៀងលើកដំបូងដែលលោកផលិតឡើងក្នុងទម្រង់ជាប្រភេទបទចម្រៀងដែលបានចម្លងសាច់ភ្លេងពីបទដែលមានស្រាប់…