MV ម៉ារ៉ា ប៊ុណ្ណា និងឡេង ណាវ៉ាត់ត្រា ចាយចាយផ្លូវការ

យោងតាមការប្រកាសរបស់លោកឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មGalaxy និងជាម្ចាស់សំឡេងក្នុងបទ«អោយតែនឹកចេះតែចង់យំ»បានអះអាងថាបទនេះលោកសម្រេចចិត្តបញ្ចេញជាMVហើយ ក្រោយពីបានសម្ងំផលិតយ៉ាងសម្រិតសម្រាំងអោយរយៈពេលយូរ។ នេះជាចម្រៀងបើកឆាក ដែលលោក និងតារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានច្រៀងរួមគ្នា ដោយចម្រៀងOriginal Song មួយបទនេះ ក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតកាលពីអតីតកាលរបស់លោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកចម្រៀងផងដែរ។ លោកឡេង ណាវ៉ាត់ត្រា និយាយថាមកទល់ពេលនេះបទ«អោយតែនឹកចេះតែចង់យំ»របស់លោក…

ពៅ លីដា សប្បាយចិត្តនឹងMV Original Song ដំបូងរបស់ប្អូនប្រុស

គ្មានអ្នកណាមិនដឹងនោះទេថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ ប្អូនប្រុសរបស់កញ្ញាពៅ លីដា បានចេញបទ Original Song មួយបទ ក្រោមចំណងជើងថា «អ្នកមានគុណ» ដែលជាបទផលិតដោយលោកសាវិន ហ្វីលីព ដើម្បីរំលឹកពីប្រវត្តិរបស់លោកដែលបានរឹងមាំដោយគ្មានឪពុកតាំងពីតូច។ ក្រោយការចេញបង្ហោះបទនេះទទួលបានការគាំទ្រភ្លាមៗ ជាពិសេសគឺសន្ទុះចាប់អារម្មណ៍ចំពោះMV ដែលទើបតែចេញបង្ហោះនោះតែម្ដង ទើបកញ្ញាពៅ លីដា…

ម៉ៃ សុគន្ធ ថាថៅកែផលិតកម្ម BKS មានគំនុំអតីតកាលជាមួយខ្លួន

បន្ទាប់ពីលោកឈុន សុវណ្ណភក្ដី កូនប្រុសថៅកែផលិតកម្ម BKS ផ្ដល់បទសម្ភាសន៍រឿងពាក់ព័ន្ធនឹងបទ«រាត្រីឯកា»ថាតារាចម្រៀងនៅផលិតកម្ម Zoomរបស់លោក ម៉ៃ សុគន្ធ លួចយកទៅផលិត ទើបធ្វើអោយមានការយល់ច្រលំថាបទនោះជាOriginal Song មួយតែច្រៀង២នាក់ លោកម៉ៃ សុគន្ធ បានអះអាងថាហេតុផលដែលនាំអោយមានកិច្ចសម្ភាសន៍នោះឡើយ គឺអាចបណ្ដាលមកពីលោក ឈុន សុវណ្ណភក្ដីមានគំនុំកាលពីអតីតកាលជាមួយខ្លួន។ លោកថាខ្លួននឹងទម្លាយរឿងនោះ ប្រសិនបើលោក…

សេន រ៉ានុត ចេញបទប្រុសស្រឡាញ់ប្រុស

បើទោះជាបានបោះបង់អាជីពជាអ្នកចម្រៀងក្រោយពីបានទៅសើយសុខនៅលើទឹកដីសហរដ្ឋអាមេរិក ក៏លោកសេន រ៉ានុត នៅតែបន្តផលិតបទចម្រៀងថ្មី ដែលជាប្រភេទបទ Original Song ចេញបង្ហោះនៅលើហ្វេសប៊ុក។ យ៉ាងណាមិញ ក្នុងចំណោមបទថ្មីដែលលោកផលិតទាំងអស់គេចាប់អារម្មណ៍ជាមួយនឹងបទចុងក្រោយដែលទើបតែចេញបង្ហោះ ដោយសារតែបទមួយនោះ មានអត្ថន័យ ប្ដូរអារម្មណ៍ពីធ្លាប់ស្រឡាញ់ស្រីទៅស្រឡាញ់ប្រុស។ បទដែលមានចំណងជើងថា«ហេតុអ្វីអារម្មណ៍ខ្ញុំបែបនេះ»ដែលមានខ្លឹមសារប្ដូរអារម្មណ៍ពីស្រឡាញ់ស្រីទៅជាស្រលាញ់ប្រុសរបស់លោក ត្រូវបានគេកត់សម្គាល់ថាមានការចាប់អារម្មណ៍ភ្លាមៗតែម្ដងតាំងពីពេលបង្ហោះនៅថ្ងៃទី២៩ មេសា។ នេះជាបទដំបូងដែលតារាប្រុសសំបូរស្នេហ៍រូបនេះ ច្រៀងរៀបរាប់ពីអារម្មណ៍របស់បុរសម្នាក់ដែលបានប្ដូរអារម្មណ៍ពីស្នេហ៍មនុស្សស្រីទៅមនុស្សប្រុសវិញ ខណៈដែលអ្នកគាំទ្រលោកបានបង្ហាញការងឿងឆ្ងល់ ថាហេតុអ្វីលោកសម្រេចផលិតបទនេះ…

វណ្ណា វត្តី ចិត្តសឿង អត់ខ្ចីកុងត្រា

ប្រឡូកការសម្ដែងមកទល់ពេលនេះ តារាសម្ដែងនាង វណ្ណា វត្តី ត្រូវគេកត់សម្គាល់មានឱកាសសម្ដែងរឿងបានកាន់តែច្រើននាពេលចុងក្រោយ។ អ្វីដែលគេកត់សម្គាល់គឺនាងលេចមុខយ៉ាងគ្រឡឺមបន្ថែមមួយទៀតនៅក្នុងផលិតកម្ម BN ក្នុងនាមជាតារាចម្រៀងអាជីពនោះផង ដោយបទចម្រៀងរបស់នាងត្រូវគេកត់សម្គាល់មានភាពជោគជ័យ។ យ៉ាងណាមិញ ក្រោយបញ្ចេញ២បទជាប្រភេទបទ Original Song និងមួយបទជាបទតាមលំនាំចម្រៀងដើម តារាស្រីរូបនេះនៅតែប្រកាន់ជំហរមិនទទួលកុងត្រាជាមួយផលិតកម្មដែលនាងបានច្រៀង។ តួស្រីឆ្នាស់ឆ្នើមរូបនេះ និយាយថានាងមិនចង់អោយជាប់កុងត្រាជាមួយផលិតកម្មចម្រៀង ឬជាមួយក្រុមហ៊ុនណាមួយនោះទេ ទើបនាងមិនដែលទទួលយកកុងត្រាទាល់តែសោះ ដោយសូម្បីតែមានក្រុមហ៊ុនជាច្រើន…

ជុំ លីណូ ស្ងាត់ៗចេញបទជាមួយTony Keo

មានការចាប់អារម្មណ៍គួរសមបន្ទាប់ពីតារាចម្រៀងជុំ លីណូ ស្រាប់តែចេញបទចម្រៀងOriginal ថ្មីសន្លាងដោយបទចម្រៀងនោះក្រៅពីមានចង្វាក់ភ្លេងពីរោះហើយ ថែមទាំងបានបកស្រាយជាមួយតារាចម្រៀងកូនខ្មែរនៅកាណាដាល្បីឈ្មោះលោក Tony Keo (តូនី កែវ) ទៅទៀត។ ចម្រៀងមួយបទនោះត្រូវបានគេកត់សម្គាល់ថាទទួលជោគជ័យតែម្ដង បន្ទាប់ពីបានចេញបង្ហោះ។ ម្ចាស់បទ«អត់សង្សារលើកដៃ» លោកជុំ លីណូ និយាយថាដោយសារតែមានទឹកចិត្តត្រូវគ្នា លោក និងលោកតូនី កែវ ក៏សម្រេចចេញបទ«ជូនពរអូន…

ជម្លោះOriginal Song ដែលនេន ទុំ ច្រៀងឡើងកំដៅ

កាន់តែឡើងកំដៅខ្លាំងឡើង បន្ទាប់ពីបានផ្សាយថាតារាចម្រៀងលោកនេនទុំ បានយកសាច់ភ្លេងបទដើមរបស់បទ«ប្រយ័ត្នបះជើងជ្រោង»មកធ្វើMelody ថ្មីដើម្បីផលិតជាបទ«ជីវិតពិតមីទុំ» បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទទាំង២នោះគឺមានសាច់ភ្លេងតែមួយ ដែលអ្នកទាំងពីរបានច្រៀងជាន់គ្នាដោយសារតែអ្នកសម្រួលបទភ្លេងយកទៅលក់អោយនេនទុំ ក្រោយផលិតអោយតារាចម្រៀងម្នាក់រួចហើយ។ ជាមួយនឹងរឿងរសើបនេះ គេឃើញតារាចម្រៀង២រូបផ្សេងទៀត ដែលអះអាងថាបានចាញ់បោកអ្នកលក់បទនោះផងដែរ ចេញមុខបកអាក្រាតអ្នកសម្រួលបទភ្លេងអោយលោកលី ណាកូ និងបន្តលក់សាច់ភ្លេងដដែលអោយនេនទុំនោះ។ លោកលី ណាកូ ម្ចាស់សាច់ភ្លេងដើមបានអះអាងថា លោក អ៊ែក ដែលប្រើហ្វេសប៊ុកឈ្មោះ…

នេនទុំ ត្រូវគេបោកអោយក្លាយជាជនរងគ្រោះ

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោកនេនទុំ ត្រូវគេប្រតិកម្មរឿងលោកយកបទហ្ស៊ីនមួយបទរបស់គេមកច្រៀង បន្ទាប់ពីបទ Original នោះបានចេញបង្ហោះ ហើយទទួលការគាំទ្រខ្ពស់។ យ៉ាងណាក៏ដោយលោកថាខ្លួនគឺជាជនរងគ្រោះប៉ុណ្ណោះ ដោយ លោកបានទិញសាច់ភ្លេចបទនោះពីមនុស្សម្នាក់ ហើយអត់ដឹងថាជាបទដែលមានតារាចម្រៀងម្ចាស់ដើមបានច្រៀងមុនឡើយ។ ជាលើកទី១ដែលបទOriginal Song ក្រោមចំណងជើងថា«ប្រវត្តិពិតមីទុំ» ដែលច្រៀងដោយលោកនេនទុំ និងនាយពែកមី ត្រូវបានតារាចម្រៀងម្នាក់ចេញមុខប្រតិកម្មថាជាបទដែលលួចសាច់ភ្លេងដើមរបស់ខ្លួន។ លោកលី ណាកូ តារាចម្រៀងជាបទសាច់ភ្លេង…

នាយ​ត្បាល់ រក​លុយ​ធ្វើ MV Original Song ចូលឆ្នាំ​មិនបាន

ខណៈដែលកេរ្តិ៍ឈ្មោះលើ​ឆាកកំ​ប្លែង​មិនសូវ​ជា​ជោគជ័យ​ ដូច​តារារួមក្រុមក្នុងទ្រនំទូរទស្សន៍ស៊ីធីអិន នាយត្បាល់នៅប្រឈមការខ្វះខាតលុយក្នុងការ​ធ្វើ MV Original Song ខ្លួន បន្ទាប់ពី​ថតសំឡេង និង​ធ្វើបទស្នាដៃកូនខ្មែររួចរាល់ក្តី​។ បើទោះបីជាមានចិត្តក្នុងការលើកស្ទូយ​ផលិត​បទចម្រៀងស្នាដៃកូនខ្មែរ ដើម្បីអបអរ​ចូលឆ្នាំថ្មី ប៉ុន្តែ​ តារាកំប្លែង​រូបនេះ​បានត្អួញត្អែរ​ ទាំង​អាក់អន់ចិត្ត ដែលបទលោក​ក្រោមចំណងជើងថា «វៃផ្លាប់ៗ» មិនអាចមានលទ្ធភាពបញ្ចេញ MV ដូច​បទផ្សេងៗ ស៊េរីបែកស្លុយ​។​…

ហួរ ឡាវី នឹងចេញបទ Original Song ផ្ទាល់ខ្លួន

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែល ទទួលដំណឹងថា លោក ហួរ ឡាវី នឹងចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនមួយ ក្នុងពេល​ដ៏ខ្លីខាងមុខ ។​ ក្រៅពីបទមានក្នុងដៃប៉ុន្មានកន្លងមក លោកហួរ ឡាវី មិនបានបញ្ចេញអ្វីថ្មី ក្នុងពេលដែលលោកកំពុងស្ថិតក្នុងវ័យជាតារាចម្រៀង​រៀមច្បង និងចាស់វស្សាក្នុងវិស័យសិល្បៈ ។​ប៉ុន្តែនៅរសៀលថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧…