Update៖ រឿងបាក់ច្រាំងទន្លេបាសាក់ ខូចខាតផ្ទះ៩ខ្នងជាប់ៗគ្នា ត្រូវរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ចុះធ្វើការត្រួតពិនិត្យ

កណ្តាល: នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមការងារ មានការចូលរួមពីលោក ឃឹម សោភណ្ឌ័ គណៈពង្រឹងស្រុកស្អាង លោក ខឹម ចាន់គីរី អភិបាលរងខេត្តកណ្តាល បានចុះមកត្រួតពិនិត្យ កន្លែងបាក់ច្រាំងទន្លេបាសាក់…

Update : មកទល់ពេលនេះ ក្រោយករណីបាក់ច្រាំងទន្លេបាសាក់ ខូចខាតផ្ទះចំនួនច្រើន ប្រជាជនកំពុងព្រួយបារម្ភ

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីមានការរអិលបាក់ច្រាំងទន្លេបាសាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងជាប់គ្នា រងការខូចខាត ហើយកម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងជួយសម្រួលទុក្ខធុរៈបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ ។ ក្នុងនោះដែរ មានពលរដ្ឋខ្លះនៅតែបន្តព្រួយបារម្ភពីការបាក់ស្រុតជាបន្តបន្ទាប់ដោយលើកឡើងថា ការបាក់ដីច្រាំងទន្លេធ្វើឲ្យខូចខាតផ្ទះនេះគឺបណ្តាលមកពី មានកាណូត បូមខ្សាច់មកបូមនៅទីនេះ រយៈពេលជាង២ខែមកហើយ ។ សម្រាប់ព័ត៌មានលម្អិត Post News…

បាក់ច្រាំងទន្លេបាសាក់ ខូចខាតផ្ទះចំនួន៩ខ្នងជាប់ៗគ្នានៅខេត្តកណ្តាល!

កណ្តាលៈ លោក សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការរអិលបាក់ច្រាំងទន្លេបាសាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងជាប់គ្នា រងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិកោះគរ ឃុំរកាខ្ពស់…

ផ្ទះ៤៥ខ្នង នៅសង្កាត់ស្រះចក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ក្នុងពេលប្រមាណតែ ៤៥នាទី

ភ្នំពេញ: នៅវេលាម៉ោង០៥និង៤៥នាទី ល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧នេះ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិបាញ់ពន្លត់។ សូមបញ្ជាក់ថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ គឺជាផ្ទះឈើប្រក់ស័ង្កសី ក្បែរច្រាំងទន្លេដែលភាគច្រើនសុទ្ធតែជនជាតិវៀតណាមរស់នៅទីនោះ។ ក្នុងរបាយការណ៍បឋមរបស់នគរបាលក្រុងភ្នំពេញបានរាយការណ៍លំអិតថា នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧…

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅខាងក្រោយសាលសន្និសីទចតុមុខ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹកទន្លេមេគង្គ មកទើនៅច្រាំងទន្លេខាងក្រោយសាលសន្និសីតចតុមុខ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ស៊ូ វិរៈបុត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានជំងឺប្រចាំការយូរឆ្នាំមកហើយ…

Update: សុំលុយប្រពន្ធទិញរ៉ឺម៉កមិនបាន​ មកលោតទឹកសម្លាប់ខ្លួន​

ភ្នំពេញៈ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយសារ​ប្រទះឃើញសាកសពបុរសម្នាក់មានសភាព​ហើមស្អុយ អណ្តែតក្នុងទន្លេ មកទើនៅច្រាំងទន្លេខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ា កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានស្រ្តីម្នាក់បានអះអាងថា សាកសពខាងលើ គឺជាប្ដីរបស់គាត់មានឈ្មោះ ចិន​​ តេ​ អាយុ៥២ឆ្នាំ…

First News៖ ប្រទះឃើញសាកសពជនបរទេសម្នាក់ អណ្តែតនៅខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានហើមស្អុយ អណ្តែតនៅក្នុងទន្លេ មកទើនៅច្រាំងទន្លេខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ា កាលពីវេលាម៉ោង ៨ និង១០នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីសមត្ថកិច្ច គឺសាកសពជនរងគ្រោះខាងលើនេះ ជាបុរសជនជាតិបរទេស ប៉ុន្តែគេនៅមិនទាន់ដឹងថា…

ស្ត្រីជនជាតិវៀតណាមម្នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងផ្ទះលើទឹក មួយកន្លែង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះបែរលើទឹកមាត់ច្រាំងទន្លេសាប ខាងក្រោយរោងចក្រ ម៉ូរៀ ស្ថិតក្នុងក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា…

ចុះហែលទឹកលេងបាត់៣ថ្ងៃ ដល់រកឃើញប្រែជាសាកសព

កណ្តាលៈ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចតាមដងមាត់ទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង សាកសពមានឈោ្មះ អ៊ិន ធារ៉ា ហៅជា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងប៉ះកង់…

លំនៅដ្ឋានប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ៣០ខ្នង ប្រឈមនឹងការបាក់ស្រុតចូលក្នុងទន្លេ

ក្រចេះ: ប្រជាពលរដ្ឋខ្មែរឥស្លាមមួយចំនួនដែលតាំងទីលំនៅតាមម៉ាត់ច្រាំងទន្លេមេគង្គ ក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង បានសម្រេចជម្លៀសខ្លួនចេញទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលដីច្រាំងទន្លេកំពុងតែមានបាក់កាន់តែខ្លាំងទៅៗ។ ស្ថានភាពនៃការបាក់ដីច្រាំងទន្លេ ត្រូវបានពលដ្ឋក៏ដូចជាអាជ្ញាធរបញ្ជាក់ថា ​បានកើតមានធ្ងន់ធ្ងរទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋខ្មែរ និងឥស្លាម នៅឃុំព្រែកសម៉ាន់ ស្រុកឆ្លូង ក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ខណៈដែលស្ថានភាពភ្លៀងបានបង្អុរធ្លាក់មកខ្លាំង។ រហូតមកទល់នឹងរសៀលថ្ងៃទី១៩ ខែធ្នូ មានផ្ទះឈើប្រក់ស័ង្កសីយ៉ាងហោចមួយខ្នងផ្ទះ ត្រូវបានបាក់ស្រុតចូលក្នុងបាតទន្លេ និងមានផ្ទះជាង២០ខ្នងផ្ទះទៀតកំពុងតែយាយីដោយ…