គម្រោងវិទ្យាស្ថានស្លឹករឹត គ្រោងនឹងចំណាយទុន ៥០លានដុល្លារ ក្នុងការសាងសង់
វិទ្យាស្ថានស្លឹករឹត គឺត្រូវបានផ្តួចផ្តើមឡើងដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយ មានទីតាំងនៅរាជធានីភ្នំពេញ ហើយនឹងក្លាយជាផ្នែកមួយនៃ វិទ្យាស្ថានស្លឹករឹត បន្ទាប់ពីវិទ្យាស្ថាននេះលេចចេញជារូបរាងទាំងស្រុង។ គម្រោងនេះគឺជា បូជនីយដ្ឋានសម្រាប់រំលឹកដល់អតីតកាល មជ្ឈមណ្ឌលអប់រំពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្ស ព្រមទាំងជាគ្រឹះស្ថានសិក្សាសម្រាប់អនាគត។ តាមរយៈការជួបសម្ភាសន៍រវាង Post Real Estate នឹងលោក ឆាំង យុ…