គង់ សុជាតិ ថាកូនស្រី ជា វិបុល ជាប់ទីផ្សារនៅបារាំង និងសិង្ហបុរី ហើយ!

ក្នុងជំនួបដោយផ្ទាល់ ក្នុងពិធីខួបកំណើតរបស់កញ្ញាឃឹម ចរិយា ពិធីការិនីរបស់PNN អ្នកនាងគង់ សុជាតិ បានអះអាងថាកូនស្រីរបស់នាងដែលជាដំណក់ឈាមរបស់លោកជា វិបុល ត្រូវបានម្ចាស់ផលិតផលធំពីរកុងត្រាអោយថតស្ពតបាត់ហើយ ដោយកូនស្រីរបស់អ្នកនាងត្រូវបានម្ចាស់ផលិតផលតម្រូវអោយទៅថតស្ពតដល់បារាំង និងសិង្ហបុរីនោះផង។ អ្នកនាង គង់ សុជាតិ និយាយថាមកទល់ពេលនេះកូនស្រីរបស់អ្នកនាង និងលោកជា វិបុល ទទួលបានកុងត្រាពីក្រុមហ៊ុនធំ២ក្នុងដៃរួចហើយ ដោយមួយគឺក្រុមហ៊ុនទឹកដោះគោល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី និងមួយទៀតគឺក្រុមហ៊ុនថែរក្សាស្បែកកុមារល្បីឈ្មោះប្រចាំនៅក្នុងប្រទេសបារាំង។…

ម៉ូដែលថៃល្បីឈ្មោះ៤រូប មកដល់កម្ពុជា

ព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧មុននេះ តារាម៉ូដែលថៃ ដែលត្រូវគេស្គាល់ថាជាតារាបង្ហាញម៉ូដល្បីឈ្មោះ បានមកដល់កម្ពុជា ដោយមានតារាចម្រៀង និងតារាល្បីឈ្មោះកម្ពុជាមួយចំនួនទៅទទួល។ ដំណើរមកដល់របស់តារាម៉ូដែលទាំង៤ គឺដើម្បីចូលរួមក្នុងកម្មវិធីតាំងពិពណ៌ថៃនៅថ្ងៃទី១ មិនា នេះ កោះពេជ្រ ដើម្បីផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ល្បីមួយរបស់ថៃ។ តារាថៃទាំង៤នឹងបើកយុទ្ធនាការប្រាប់ពីមូលហេតុសម្រស់ស្អាត និងស្បែក នៅក្នុងពិពរ័ណ៍ ជាពិសេសគឺផ្សព្វផ្សាយផលិតផលសាប៊ូម៉ាកអារ៉ាប់ខ្ញីដែលជាសាប៊ូធ្វើឲ្យស្បែកសទន់រលោង និងត្រូវបានគេស្គាល់យូតមកហើយថា សាប៊ូខាត់ស្បែកអោយសស្អាត…

ការពិតថ្នាំកម្ចាត់ស្កូវងាយស្រួលរកអញ្ចឹងសោះ តែអ្នកមិនចាប់អារម្មណ៍

នៅពេលដែលមានសក់ស្កូវមុនអាយុ សុភាពនារីសុភាពបុរសទាំងឡាយ តែងតែលាបថ្នាំដើម្បីបិទបាំងភាពខ្មាស់អៀនមួយនេះ។ ក៏ប៉ុន្តែ ថ្នាំលាបសក់ភាគច្រើនសម្បូរសារធាតុគីមីបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាព ហើយអាចលាក់បាំងបានបណ្តោះអាសន្នប៉ុណ្ណោះ។ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ អ្នកគួរតែសាកល្បងវិធីធម្មជាតិ ដែលផ្សំឡើងពីវត្ថុធាតុដើមតែពីរមុខនេះវិញ។ ធាតុផ្សំ៖ – ប្រេងដូងសុទ្ធ ៥ស្លាបព្រាបាយ (ឬច្រើនតាមចំនួនសក់) – ទឹកក្រូចឆ្មា ៣ស្លាបព្រាកាហ្វេ ការអនុវត្ត៖ –…

ឃើញសញ្ញាទាំងនេះផ្ទុះនៅលើដៃ ជើង និងក្នុងមាត់កុមារ កុំបណ្តោយ

មួយរយៈកន្លងមកនេះ មេរោគពងបែក បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើកុមារនៅតាមបណ្តោលប្រទេសជាច្រើន ហើយឥឡូវនេះវាកំពុងតែគំរាមគំហែងដល់ក្មេងៗដែលរស់នៅតំបន់មួយចំនួនក្នុងទឹកដី សហរដ្ឋអាមេរិក។ ដោយឡែក ថ្វីបើប្រទេសកម្ពុជាយើង ពុំទាន់មានការរាត្បាតខ្លាំងពីមេរោគនេះក៏ដោយ តែក្នុងនាមជាឪពុកម្តាយ ត្រូវមានការប្រុងប្រយត្នចំពោះសញ្ញាទាំង៦យ៉ាង ដូចខាងក្រោម៖ ១.គ្រុនក្តៅ ២.ឈឺក ៣.មានពងបែកលើអណ្តាត អញ្ចាញ និងកន្លែងមួយចំនួនក្នុងមាត់ ៤.ឡើងកន្ទួលក្រហម លើបាតដៃ ៥.មានអារម្មណ៍ឆេវឆាវ ឆាប់ខឹង…

៥ចំណុចធ្វើឲ្យសុភាពនារីនៅតែស្អាត ទោះអត់តែងខ្លួនក៏ដោយ

ដើម្បីទទួលបានភាពស្រស់ស្អាត មានភាពទាក់ទាញ សុភាពនារីទាំងឡាយតែងតែប្រើក្រែមម្សៅលាបមុខដើម្បីបិតបាំងបញ្ហាមួយចំនួន មុននឹងចេញទៅណាមកណាម្តងៗ។ ក៏ប៉ុន្តែ ប្រសិនបើសុភាពនារីទាំងឡាយគោរពតាមគោលការណ៍ថែរក្សាសម្រស់ទាំង៥យ៉ាងនេះ ពួកគេនឹងមានភាពស្រស់ស្អាត ទោះអត់តែងខ្លួនក៏ដោយ។ ខាងក្រោមនេះ គឺជាគន្លឹះដែលអាចធ្វើឲ្យអ្នកមើលទៅស្រស់ស្អាតជានិច្ច៖ ១.ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ការទទួលទានទឹកក្នុងបរិមាណគ្រប់គ្រាន់ គឺជាឱសថដ៏អស្ចារ្យដែលអាចជំនួយដល់ស្បែករបស់អ្នក។ ចំណែកឯទឹកតែ ក៏ជាតម្រូវការចាំបាច់សម្រាប់ជំនួយស្បែកផងដែរ។ អ្នកគួរតែទទួលទានទឹកក្នុងមួយថ្ងៃឲ្យបាន ៧ ទៅ ៨កែវជាប្រចាំ ស្បែករបស់អ្នកនឹងមានសំណើមជានិច្ច។…

អាសូរ! ជីដូនភ្លេចខ្លួនមួយភ្លែត ចៅស្រីអាយុ២ខួប លង់ទឹកស្រះស្លាប់

ភ្នំពេញៈ ក្មេងស្រីម្នាក់ មានឪពុកម្ដាយជាកម្មករ កម្មការិនី រោងចក្រកាត់ដេរ ហើយខណៈពេលទៅធ្វើការបាត់អស់ បានទុកកូនឲ្យម្ដាយរបស់ខ្លួនដែលជាលោកយាយក្មេងស្រីនោះ ជួយមើលថែជារៀងរាល់ថ្ងៃ។ លុះចុងក្រោយ ខណៈពេលស្រ្តីចំណាស់ដែលត្រូវជាជីដូនភ្លេចខ្លួនតែមួយភ្លែតប៉ុណ្ណោះ ក្មេងស្រីនោះក៏បានដើរធ្លាក់ក្នុងទឹក ស្រះមួយកន្លែងបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាសូរ។ ហេតុការណ៍ខាងលើនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល…

ចង់បានសក់ស្អាតមែនទេ? ប្រើរូបមន្តមួយនេះ នឹងបានដូចបំណង

មិនថាមនុស្សស្រីឬប្រុសនោះទេ តែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញភ្នែកអ្នកផងទាំងឡាយ។ សក់ក៏ជាចំណែកមួយដែលអាចជួយលើកកម្ពស់សម្រស់ ឲ្យស្រស់ស្អាតបានមួយកម្រិតដែរ។ ដើម្បីទទួលបានសក់ ដែលមានភាពទន់រលោងតាមបែបធម្មជាតិ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖ ធាតុផ្សំ៖ – ប្រេងអូលីវ ៤ស្លាបព្រាបាយ – សាច់ប្រទាលកន្ទុយក្រពើ ៤ស្លាបព្រាបាយ – ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ របៀបធ្វើ៖ –…

រូបមន្តសម្លាប់មូស និងកន្លាត តាមបែបធម្មជាតិ បាញ់ភ្លាមងាប់គ្មានសល់

តើអ្នកស្អប់សត្វមូស កន្លាត រុយ ដែលតែងតែមករំខានការរស់នៅរបស់អ្នកមែនទេ? សត្វទាំងអស់នេះមិនត្រឹមតែជាមេរំខានប៉ុណ្ណោះទេ ពួកវាថែមទាំងអាចចម្លងរោគផ្សេងៗដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ដូច្នេះហើយ ប្រសិនបើនៅក្នុងផ្ទះរបស់លោកអ្នក សម្បូរសត្វចង្រៃទាំងអស់នេះ គួរតែប្រញាប់រកវិធីកម្ចាត់វាចោលទៅ។ តើមានវិធីអ្វី អាចកម្ចាត់ពពួកសត្វអស់ទាំងនេះបាន? ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាព អ្នកអាចប្រើប្រាស់ផលិតផលដែលផ្សំធម្មជាតិវិញល្អជាង។ ធាតុផ្សំ៖ – ប្រេងអូលីវ កន្លះពែង (ឬប្រេងដែលធ្វើពីបន្លែផ្សេងៗ) –…

សង្ឃក្លែងក្លាយ បោកជំទាវម្នាក់ អស់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ល្យាណ ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ គឺពាក់ព័ន្ធនឹងករណីឆបោកលុយចំនួន ១៨ម៉ឺនដុល្លារពីស្រីវ័យ៥០ឆ្នាំ ដែលមានងារជាជំទាវ ក្រោមរូបភាពលក់ដូរ រូបបដិមា ព្រះគីណេស ធ្វើពីសំរិទ្ធ ចំនួន ២ព្រះអង្គ។ ប្រភពបានបន្តថា ជនសង្ស័យឈ្មោះ កែវ កល្យាណ ភេទប្រុស…

គ្រប់គ្នាតែងទម្លាប់លាងសាច់មាន់បែបនេះ ដឹងទេថាវាគ្រោះថ្នាក់!

ដើម្បីសម្អាតភាពកខ្វក់ ឬជាតិពុលផ្សេងៗដែលមាននៅលើអាហារ យើងតែងតែមានទម្លាប់លាងសម្អាតមុនពេលចម្អិន។ ប៉ុន្តែចំពោះសាច់មាន់វិញ តើមុនពេលចម្អិនយើងគួរលាងសម្អាតបែបណា? រហូតមកដល់ពេលនេះយើងតែងតែគិតថា ការលាងសម្អាតសាច់មាន់អាចកម្ចាត់បាក់តេរីឲ្យហូរតាមទឹកបាន ប៉ុន្តែផ្ទុយទៅវិញការលាងសម្អាតមិនបានត្រឹមត្រូវ ធ្វើឲ្យបាក់តេរីរីករាលដាលកាន់តែខ្លាំងឡើង។ បើយោងតាមគេហទំព័រ wittyfeed បានបង្ហាញឲ្យដឹងថា ការលាងសម្អាតសាច់មាន់ពិតជាមិនអាចកម្ចាត់បាក់តេរីអស់បាននោះទេ ព្រោះវិធីនេះទាមទារឲ្យយើងប្រើដៃដើម្បីត្រដុស។ ប៉ុន្តែដៃរបស់យើងកាន់របស់របរប្រើប្រាស់ជាច្រើននៅក្នុងផ្ទះបាយ រឿងអ្វីដែលគ្មានមេរោគនោះ។ អ្នកជំនាញបានណែនាំថា បន្ទាប់ពីធ្វើមាន់រួច អ្នកគួរតែប្រើប្រាស់ក្រដាស់ជូតមាត់មកសម្អាតជំនួសវិញ(តែត្រូវប្រើក្រដាសមានគុណភាពល្អ)។ បើមិនដូច្នោះទេ…